Connect with us

កូនតូចពាក់គ្រឿងអលង្ការជួបគ្រោះថ្នាក់ទាំងផ្នែកសុខភាព និងសុវត្ថិភាព

ទស្សនៈរបស់មាតាបិតាខ្មែរខ្លះយល់ថា ការឱ្យកូនពាក់គ្រឿងអលង្ការ ជាពិសេសក្មេងស្រី ជារឿងត្រឹមត្រូវ ដែលខ្លះបង្កប់ជាជំនឿ ឬជាលម្អកូន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានឱ្យដឹងថា ការលម្អខ្លួនកូនដោយគ្រឿងអលង្ការ ពិតជាមានគ្រោះថ្នាក់ណាស់ទាំងផ្នែកសុខភាព និងសុវត្ថិភាព។

ផលអាក្រក់បានមកពីការពាក់គ្រឿងអលង្ការឱ្យក្មេងមានដូចជា៖|

– ការដែលក្មេងចោះត្រចៀកនៅតូចពេក អាចធ្វើឱ្យប៉ះពាល់ត្រចៀកកូនដូចជាដំបៅ រលាក រមាស់ រលួយ
– ដាច់រលាត់ ឬប្រតិកម្មស្បែកជាមួយគ្រឿងអលង្ការ
– មានគ្រោះថ្នាក់ផ្សេងៗ ស្លាក់ ដាច់ទងត្រចៀក រឹបដៃជ្រុល បាត់បង់ជាយថាហេតុ
– គ្រឿងអលង្ការខ្លះមានមេរោគតោងទាម ធ្វើឱ្យឆ្លងមេរោគទៅក្នុងខ្លួន
– ខាតបង់លុយកាក់
– អាចមានគ្រោះថ្នាក់ដល់ក្មេងដោយសារចោរកម្ម
– បណ្ដុះទម្លាប់ក្មេងឱ្យតម្លៃទៅលើទ្រព្យសម្បត្តិក្រៅខ្លួន
– ធ្វើឱ្យក្មេងចេះអួតអាងហ៊ឺហាគ្រឿងអលង្ការ។

លោកបានបន្តទៀតថា ក្មេងៗមិនត្រូវការគ្រឿងអលង្ការលម្អខ្លួននោះទេ ពួកគេត្រូវការតែអាហារដែលមានជីវជាតិគ្រប់គ្រាន់ទ្រទ្រង់រាងកាយ កន្លែងរស់នៅសមរម្យ ការរៀនសូត្រ និងភាពកក់ក្ដៅពីក្រុមគ្រួសារ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម