Connect with us

មិនពិបាកឱ្យអ្នកជួលផ្ទះខលសុំបញ្ចុះតម្លៃ ម្ចាស់ផ្ទះជួលខលមកប្រាប់ដោយខ្លួនឯងថាមិនយកថ្លៃផ្ទះរហូតដល់ស្ថានភាពប្រសើរឡើងវិញ

ភ្នំពេញ៖ ទាល់តែប្រឈមនឹងស្ថានភាពយ៉ាប់យឺនដូចពេលបច្ចុប្បន្ន ទើបដឹងថា ប្រជាជនខ្មែរយើងមានមនុស្សចិត្តបុណ្យច្រើនខ្លាំងដែលសក្តិសមនឹងពាក្យរបស់បរទេសតែងសរសើរមិនខុសឡើយ។ ជាក់ស្តែង សម្រាប់ម្ចាស់ផ្ទះជួលម្នាក់ទៀតហើយដែលត្រូវបានអ្នកជួលផ្ទះរបស់គាត់ បង្ហាញការអរគុណក្នុងបណ្តាញសង្គមឈ្មោះ Huot Heng Qds ចំពោះទឹកចិត្តដែលគាត់យល់ពីស្ថានភាពកំពុងបិទខ្ទប់ ក៏ដូចជាសេដ្ឋកិច្ចធ្លាក់ចុះដោយសារវីរុសកូវីដ១៩។

លោកបានរៀបរាប់យ៉ាងដូច្នេះថា៖ “ខ្ញុំបាទ និងក្រុមការងារ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អ៊ីម្ចាស់ផ្ទះដែលមានសន្តានចិត្តល្អ មិនយកថ្លៃជួលផ្ទះតម្លៃ ១ពាន់ដុល្លារ/ខែ ចាប់ពីខែនេះរហូតដល់ស្ថានភាពត្រលប់មកល្អវិញ។ ខ្ញុំមិនបានតេទៅសុំគាត់ឱ្យចុះថ្លៃ ឬមិនយកថ្លៃផ្ទះ តែបែរជាគាត់តេទូរស័ព្ទមកខ្ញុំប្រាប់ថាគាត់មិនយកថ្លៃផ្ទះវិញទៀត អរគុណអ៊ីដែលយោគយល់គ្រាលំបាកនេះ”។

គួរឱ្យដឹងដែរថា វីរុសកូវីដ១៩បានវាយលុកទូទាំងពិភពលោកធ្វើឱ្យសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងគំហុករយៈពេលជាងមួយឆ្នាំហើយ។ ទោះជាយ៉ាងណា ស្ថានភាពមួយនេះ នឹងត្រូវបញ្ចប់ទៅក្នុងពេលឆាប់ៗនេះដោយសារមនុស្សបានផ្លាស់ប្តូរទម្លាប់រស់នៅថ្មី ជាពិសេសគ្រប់គ្នា បានទៅទទួលការចាក់វ៉ាក់សាំងតែម្តង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម