Connect with us

រឿងព្រេងនិទានបុរាណខ្មែរ ដែលឆ្លុះបញ្ចាំងពីមាយាស្រី្ត នឹងបង្ហាញក្នុងរឿង “មាយាដកខ្ញី”

កម្សាន្ត៖ អ្វីដែលល្អជក់ចិត្ត នឹងចង់តាមដានទស្សនា បានមកដល់សាជាថ្មីហើយ ជាមួយខ្សែភាពយន្តបែបព្រេងនិទានបុរាណ ដែលប្រិយមិត្តទន្ទឹងរង់ចាំនោះគឺរឿង “មាយាដកខ្ញី”។

ខ្សែភាពយន្តព្រេងនិទានដ៏ល្អមួយនេះនឹងឆ្លុះបញ្ចាំងឱ្យឃើញពីភាពម្ញ៉ិកម្ញ៉ក់ក្នុងនាមជាស្ត្រីដែលមានសម្រស់ស្រស់សោភា ឆើតឆាយ តែបែរជា មានចិត្តមិនស្មោះ ចិត្តឫស្យាប្រហារបេះដូងបុរសគ្រប់ៗគ្នា ធ្វើឱ្យបុរសទាំងនោះឆ្កួតព្រោះសម្រស់ សុខចិត្តកាប់សម្លាប់គ្នា ដើម្បីតែចង់បាននារីស្រស់សោភាម្នាក់នេះ តើចុងក្រោយអ្នកទាំងនោះបានអ្វីមកវិញ ភាពឈឺចាប់ ឬភាពខ្លោចផ្សា ដែលមិនអាចវិលមកត្រលប់ក្រោយវិញបាន។

ចំពោះខ្សែភាពយន្តបែបព្រេងនិទាននាសម័យបុរាណមួយនេះ រឿង “មាយាដកខ្ញី” នឹងធ្វើការចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN និង Page CTN នៅក្នុងពេលឆាប់ៗនេះ កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម