Connect with us

មេរោគកូវីដ១៩ បានឆ្លងដល់លើភ្នំអេវើរ៉េស ដែលខ្ពស់ជាងគេលើពិភពលោក

នេប៉ាល់៖ យ៉ាងហោចណាស់ អ្នកឡើងភ្នំអេវើរ៉េស ចំនួន ១នាក់ ត្រូវបានរកឃើញផ្ទុកវីរុសកូវីដ១៩ បន្ទាប់ពីភ្នំដែលខ្ពស់ជាងគេនៅលើពិភពលោកនេះ ត្រូវបានបិទជាង១ឆ្នាំដោយសារតែវិបត្តិជំងឺរាតត្បាតដ៏សាហាវនេះ និងទើបតែបើកដំណើរការឡើងវិញ។

អ្នកឡើងភ្នំ ដែលមានវិជ្ជមានកូវីដ១៩ មានឈ្មោះថា Erlend Ness ជនជាតិន័រវែស ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យនៅរដ្ឋធានីរបស់នេប៉ាល់។ សេចក្ដីរាយការណ៍បានឱ្យដឹងថា មនុស្សម្នាក់ដែលស្ថិតនៅក្នុងក្រុមឡើងភ្នំនោះ និងជាម្ចាស់តំបន់ បានឆ្លងកូវីដ១៩ផងដែរ។

ទោះបីជាមិនទាន់ដឹងពីប្រភពដែលជនជាតិន័រវែសខាងលើ បានឆ្លងពីណាក៏ដោយ ក៏គេសង្ស័យថា វាអាចឆ្លងនៅក្នុងហាងតែមួយ នៅក្នុងភូមិ Khumbu ដែលនៅតំបន់ខ្ពង់រាប នៃភ្នំអេវើរ៉េស។

សូមជម្រាបថា ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅលើតំបន់ភ្នំអេវើរ៉េស នឹងបង្កផលប៉ះពាល់ដល់ចំណូលជាតិនៃប្រទេសនេប៉ាល់ ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើវិស័យទេសចរណ៍៕

ប្រភព៖ BBC

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម