Connect with us

ធនាគារឯកទេសវីង ទទួលបានពានរង្វាន់ធុរកិច្ចអាស៊ាន ២០១៨

សឹង្ហបុរី ៖ បន្ទាប់ពីបានបំរើសេវាកម្មបានយ៉ាងល្អ ធនាគារឯកទេសវីង ត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ាន វាយតម្លៃ វិនិច្ជ័យ និងសម្រេច ផ្តល់នូវពាន់រង្វាន់ធុរកិច្ចអា ស៊ាន (ASEAN BUSINESS AWARD) ចំនួន២ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាធុរកិច្ចអាស៊ាន២០១៨ ។
នៅក្នុងពិធីផ្តល់ជូនពានរង្វន់នេះ មានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ហាលីម៉ា ចាកុប (Halimah Jacob ) ប្រធានាធិបតីសឹង្ហបុរី និងលោក មហាធា មហាម៉េដ នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពីសំណាក់ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន និងបណ្តាវិស័យឯកជននានាក្នុងតំបន់អាស៊ានផងដែរ ។


លោក ចូចូ ម៉ាឡូឡូស អគ្គនាយកធនាគារឯកទេសវីង បានបង្ហាញពីមោទនភាព ថា ដោយសារតែធនាគារឯកទេសវីង បានបម្រើអតិថិជនប្រកបដោយភាពស្មោះត្រង់ និង សេវាកម្មប្រកបដោយទំនុកចិត្តខ្ពស់ ទើបគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ាន បានធ្វើការវាយតម្លៃ វិនិច្ឆ័យ និងសម្រេច ផ្តល់ជូននូវពាន់រង្វាន់ធុរកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០១៨ ។
អគ្គនាយកធនាគារឯកទេសវីង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានរក្សាសុខសន្តិភាព និង តែងតែលើកទឹកចិត្តដល់វិស័យឯកជន អោយមានឳកាសខិតខំពង្រឹងសមត្ថភាពរហូតដល់ទទួលបានជ័យលាភីលើឆាកអន្តរជាតិ ។


សូមរំលឹកថា នេះជាលើកទី២ហើយ ដែលធនាគារឯកទេសវីង ទទួលបានពានរង្វាន់ពីកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន ក្នុងនោះ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ ធនាគារឯកទេសវីង ត្រូវបានគណៈកម្មការវាយតម្លៃគ្រប់ប្រទេសក្នុងតំបន់អាស៊ានបានធ្វើការវាយតម្លៃ វិនិច្ឆ័យ និងសម្រេច ផ្តល់ជូននូវពាន់រង្វាន់ធុរកិច្ចអាស៊ាន សម្រាប់ឆ្នាំ២០១៧ ក្នុងទីក្រុងម៉ានីល នៅប្រទេសហ្វីលីពីន។
គួរបញ្ជាក់ថា វីង ជាធនាគារឯកទេសឈានមុខគេលើជំនាញ និងសេវាកម្ម ហិរញ្ញវត្ថុតាមទូរស័ព្ទដៃ ។ បច្ចុប្បន្ន វីងកំពុងផ្តល់សេវាកម្ម ជូនប្រជាជនកម្ពុជាទូទាំងប្រទេស តាមរយៈភ្នាក់ងារវីង ដែលកំពុងកើនឡើងជាង ៥ពាន់កន្លែង ដោយផ្តល់ជូនសេវាផ្ទេរប្រាក់ បញ្ចូលលុយទូរស័ព្ទ បង់វិក្កយបត្រ វីងគិតលុយ និងការទូទាត់តាមអនឡាញជាដើម៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម