Connect with us

Lisa បង្ហាញអារម្មណ៍សោកសៅនៃការបាត់បង់ជីតាចំថ្ងៃខួបកំណើតខ្លួនដើម្បីលើកទឹកចិត្តកូនក្រុមដែលទើបបាត់បង់ឪពុក

កម្សាន្ត៖ Lisa Blackpink ត្រូវបានអ្នកគាំទ្រចាត់ទុកជាស្ត្រីដ៏រឹងមាំបំផុត និងចេះបែបបត់តាមកាលៈទេសៈ ដែលជំហរទាំងនេះហើយបានធ្វើឱ្យនាងអាចឈរជើងក្នុងសិល្បៈ K-Pop បានមកទល់ពេលនេះថែមទាំងទទួលបានប្រជាប្រិយភាពខ្លាំងលំដាប់អន្តរជាតិទៀតផង។

ដោយសារតែភាពរឹងមាំនេះហើយទើបធ្វើឱ្យតារាស្រីរូបនេះមានតែស្នាមញញឹម មិនងាយបង្ហាញភាពទន់ខ្សោយឱ្យអ្នកណាឃើញឡើយ។ ផ្ទុយទៅវិញ នាងបានបង្ហាញអារម្មណ៍ខូចចិត្តនៅពេលដែលនាងកំពុងមានវត្តមានជាគ្រូបង្វឹក ក៏ដូចជាគណកម្មការក្នុងកម្មវិធីមួយរបស់ចិន ដោយសារពេលនោះកូនក្រុមរបស់នាងបានបាត់បង់ឪពុកស្របពេលដែលរូបគេកំពុងនៅក្នុងកម្មវិធីប្រលង។

ក្រោយមក Lisa បានប្រាប់ទៅកូនក្រុមនាងថា នាងក៏បានបាត់បង់ជីតានៅថ្ងៃខួបកំណើតនាងដែរ ប៉ុន្តែ ដោយសារស្ថានភាពវិបត្តិកូវីដ១៩ ទើបនាងមិនអាចឃើញមុខជីតាជាលើកចុងក្រោយ ថែមទាំងមិនបានចូលរួមក្នុងពិធីបុណ្យស ពរបស់លោកទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងមិនបានជួបជីតាខ្លួនរយៈពេល ២ ឆ្នាំហើយ ដែលលើកចុងក្រោយដែលបានជួបគ្នានោះគឺនៅពេលដែលនាងបានទៅសម្តែងនៅប្រទេសថៃ។

នាងបានប្រាប់ទៅកូនក្រុមបន្ថែមទៀតថា ត្រូវស្គាល់ពីស្ថានភាព និងអារម្មណ៍របស់ខ្លួនឯង យើងជាអ្នកប្រយុទ្ធ ខ្ញុំឃើញអ្នកជាមនុស្សដែលមានភាពរឹងមាំណាស់។ បន្ទាប់ពី Lisa បាននិយាយរឿងផ្ទាល់ខ្លួន និងនិយាយលើកទឹកចិត្តរួចមក កូនក្រុមរបស់នាងក៏បានពោលពាក្យអរគុណ និងសន្យាខិតខំប្រឹងប្រែងឱ្យអស់សមត្ថភាព ព្រោះចង់ឱ្យគ្រួសារមានមោទកភាពលើខ្លួនផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម