Connect with us

មកដឹងពីគុណសម្បត្តិ និងគុណវិបត្តិ នៃតេស្ដរហ័សរកជំងឺកូវីដ-១៩

កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលកម្ពុជា បានអនុញ្ញាតិឱ្យសេវាសុខាភិបាលស្របច្បាប់ (មន្ទីរពេទ្យឯកជន មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងសម្ភព) ប្រើប្រាស់ Rapid antigen test Covid-19 ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩។

ចំពោះតេស្ដរហ័ស ឬ Rapid antigen test Covid-19 អាចរកឃើញអង់ទីសែននៃវីរុសបានលឿនជាងការធ្វើតេស្ដ PCR ហើយការធ្វើតេស្ដរហ័សនេះមានគុណសម្បត្តិដូចជា៖

• ងាយស្រួលយកតាមខ្លួន អាចប្រើនៅនឹងកន្លែងដែលមានករណីសង្ស័យកូវីដ-១៩
• ងាយស្រួលប្រើ មិនចាំបាច់មានឧបករណ៍ជំនួយច្រើន ឬជំហានរៀបចំស្មុគស្មាញ
• តម្លៃសមរម្យជាងតេស្ដស្ដង់ដានៅក្នុងមន្ទីរពិសោធន៍
• ចេញលទ្ធផលលឿន មិនចាំយូរ។

ទោះបីជាការធ្វើតេស្តនេះ លឿនរហ័សនិងងាយស្រួលប្រើក៏ដោយ តែក៏មាន គុណវិបត្តិ ដែរ ពោលគឺលទ្ធផលអវិជ្ជមានមិនពិតដែលអាចនាំឱ្យមានការរីករាលដាលនៃវីរុសដោយមិនបានដឹងខ្លួន។ ហេតុនេះហើយទើបបច្ចុប្បន្ន លទ្ធផលនៃការធ្វើតេស្តរហ័ស ត្រូវបានបង្រ្គប់ដោយការធ្វើតេស្ត PCR បន្ថែមម្តងទៀត ជាពិសេសសម្រាប់លទ្ធផលអវិជ្ជមាន ដើម្បីចៀសវាងលទ្ធផលអវិជ្ជមានមិនពិត (False Negative)។ ប៉ុន្តែ ប្រសិនបើលទ្ធផលចេញវិជ្ជមានមិនពិត (False Positive) មានន័យថា យើងតេស្ដវិជ្ជមាន តែមិនមានឃើញចេញរោគសញ្ញា ភាគរយខ្ពស់ណាស់ថា យើងមានផ្ទុកជំងឺកូវីដ-១៩នេះ ហើយករណីវិជ្ជមានមិនពិតក៏កម្រកើតមានដែរ។

តេស្ត antigen មួយចំនួនមានភាពត្រឹមត្រូវគ្រប់គ្រាន់ដើម្បីជំនួស RT-PCR នៅពេលប្រើទៅលើមនុស្សដែលមានរោគសញ្ញា។ វាមានប្រយោជន៍បំផុតនៅពេលដែលត្រូវការការសម្រេចចិត្តរហ័សអំពីការថែទាំអ្នកជំងឺ ឬប្រសិនបើ មិនអាចធ្វើតេស្ត RT-PCR បាន។ ការធ្វើតេស្ដ antigen អាចមានប្រយោជន៍បំផុតក្នុងការកំណត់រោគរាតត្បាត ឬជ្រើសរើសក្រុមមនុស្សចេញរោគសញ្ញាសម្រាប់ធ្វើតេស្ដ PCR បន្ថែម ដែលវាអាចឱ្យអ្នកសង្ស័យធ្វើចត្តាឡីស័កបានលឿន និងកាត់បន្ថយបន្ទុកដល់សេវាបន្ទប់ពិសោធន៍។ ទោះយ៉ាងណា អ្នកដែលទទួលបានលទ្ធផលអវិជ្ជមានពីការតេស្ដរហ័ស antigenនេះ នៅតែមានភាគរយខ្ពស់ថាផ្ទុកជំងឺកូវីដ-១៩ អាចចម្លងទៅអ្នកដទៃទៀតបាន៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម