Connect with us

Premier League ៖ តើក្រុមញញួរធំ West Ham United ឬ ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នឹងឈ្នះយប់នេះ?

ក្រុម West Ham United ត្រៀមប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Chelsea នៅឯកីឡដ្ឋានទីក្រុងឡុងដ៍ ក្នុងជំនួបពានរង្វាន់បាល់ទាត់អាជីពកំពូលរបស់អង់គ្លេស Premier League នារាត្រីថ្ងៃសៅរ៍នេះ នៅវេលាម៉ោង ១១៖៣០ នាទី (ម៉ោងនៅកម្ពុជា) ហើយវាមិនត្រឹមតែជាការប្រកួតប្រជែងធម្មតានោះឡើយ នៅក្នុងទីក្រុងឡុងដ៍ ប៉ុន្តែមានរឿងរ៉ាវសំខាន់ជាងនេះទៅទៀត។

ក្រុមតោខៀវបានដណ្តើមយកចំណាត់ថ្នាក់របស់ពួកគេ នៅលើកំពូលតារាងទាំងបួន (Top 4) ជាមួយនឹងលទ្ធផលបច្ចេកទេសស្មើគ្នា ដោយគ្មានរកគ្រាប់បាល់បានមួយគ្រាប់ លេងតទល់នឹងក្រុម Brighton និង Hove Albion កាលពីថ្ងៃអង្គារ ខណៈពេលដែលក្រុម West Ham បច្ចុប្បន្នស្ថិតនៅលេខរៀងទីប្រាំ ប៉ុន្តែមានពិន្ទុស្មើគ្នានឹងក្រុមលេខ៤ គឺនៅពីក្រោយគូប្រជែងរបស់ពួកគេ ក្រុមតោខៀវ Chelsea តែខុសចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទី (Goal Differences) តែប៉ុណ្ណោះ។

លោកគ្រូបង្វឹក Thomas Tuchel អាចក្លាយជាអ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea ដំបូងគេក្នុងប្រវត្តិសាស្ត្រដែលមិនស្គាល់ចាញ់សោះក្នុង ១០ ប្រកួតដំបូងរបស់គាត់ បើគាត់ដឹកនាំក្រុមយកឈ្នះឬស្មើក្នុងរាត្រីថ្ងៃសៅរ៍នេះ។ គួររម្លឹកផងដែរថា ក្រុមតោខៀវបានទទួលជ័យជម្នះ ៣-០ លើក្រុម West Ham កាលពីខែធ្នូ ក្នុងកំឡុងពេលដែលកីឡាករដែលត្រូវបានគេសឹងតែបំភ្លេចចោលទៅហើយ គឺកីឡាករខ្សែប្រយុទ្ធវ័យក្មេង Tammy Abraham រកបានពីរគ្រាប់។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Chelsea ១-១ West Ham United។

ស្ថានីយទូរទស្សន៍ CTN, MyTV និង CNC នឹងផ្សាយបន្តផ្ទាល់ការប្រកួតនេះ។ សូមប្រិយមិត្ត កុំភ្លេចចូលរួមតាមដានទស្សនាទាំងអស់គ្នា!៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម