Connect with us

រឿងរ៉ាវអំពីមរណភាពបុរសជនជាតិខ្មែរម្នាក់ដោយសារជំងឺកូវីដ-១៩ ជាករណីដំបូងដែលធ្វើឱ្យប្រជាជនខ្មែរតក់ស្លុតជាខ្លាំង

អត្ថបទ៖ ឡុង រតនា

ភ្នំពេញ៖ ប្រិយមិត្តពិតជាចាំនៅករណីបុរសម្នាក់ដែលស្លាប់ដោយសារជំងឺកូវីដ១៩ ជាលើកដំបូងគេ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ ក្នុងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ទាំងនោះបានធ្លាក់មកលើគ្រួសាររបស់លោកស្រី វ៉េង សុម៉ាលី ដែលប្តីរបស់គាត់ លោក ឡៅ វណ្ណា បានទទួលមរណភាព ដោយសារជំងឺដ៏កាចសាហាវមួយនេះ។

លោក ឡៅ វណ្ណា ជាមន្ត្រីនគរបាលនៃក្រសួងមហាផ្ទៃ។ ចាប់តាំងពីលោកបានឆ្លងជំងឺនេះបានមួយរយៈមក លោកបានរៀបរាប់ថា ពីដំបូងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ លោកហាក់បីដូចជាមិនសូវស្រួលខ្លួន រាងស្អកនិយាយមិនចេញ ឈឺក ក្អក ក្តៅខ្លួន ពិបាកដកដង្ហើម លោកក៏បានប្រាប់ប្រពន្ធថា លោកមិនស្រួលខ្លួននោះទេ ភ្លាមៗនោះលោកស្រី វ៉េង សុម៉ាលី ដែលជាភរិយា ក៏បានប្រាប់ប្តីអោយទៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៊ី) ពិនិត្យសុខភាព ពេលទៅដល់មន្ទីរពេទ្យគ្រូពេទ្យបានពិនិត្យសំណាករួចមក ក៏ឃើញថាលោក មានជំងឺកូវីដ-១៩ទៅហើយ ក៏តម្រូវឱ្យលោកសម្រាកព្យាបាលជំងឺនៅមន្ទីពេទ្យ ដើម្បីតាមដានសុខភាព។

ចាប់តាំងពីថ្ងៃនោះមកដល់ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ លោកស្រី វ៉េង សុម៉ាលី បានទទួលដំណឹងមួយយ៉ាងសោកសង្រេង ដែលលោកស្រីមិនអាចទទួលយកបាន នោះគឺបានកើតឡើងចំពោះប្តីរបស់គាត់ ដោយក្រុមគ្រូពេទ្យបានទំនាក់ទំនងមករូបគាត់ ដោយរៀបរាប់ថា សូមលោកស្រីកាត់ចិត្ត ព្រោះស្វាមីលោកស្រី បានទទួលមរណភាពហើយ ពេលនោះហើយដែលលោកស្រី ពិបាកនិយាយ ស្ទើរតែគាំងបេះដូង ព្រោះលឿនណាស់សម្រាប់រូបគាត់ ។

តាមរយៈបទសម្ភាសន៍​ លោកស្រី វ៉េង សុម៉ាលី គាត់បានដឹងជាមុនមកហើយថា ប្តីរបស់គាត់ពិតជាមិនបានត្រលប់មកវិញនោះទេ បន្ទាប់ពីក្រុមគ្រូពេទ្យបានទំនាក់ទំនងមករូបគាត់ ប៉ុន្តែជាទោះយ៉ាងណាក្តី លោកស្រី ពិតជាសោកស្តាយណាស់ ពិសេសនឹកចាំការសន្យារបស់ប្តីគាត់ដែលថា នាំកូនៗនិងក្រុមគ្រួសារ ទៅកម្សាន្តនៅខេត្តព្រះសីហនុជាមួយគ្នា តែពេលនេះគាត់បានលាចាកលោកនេះហើយ លោកស្រីក៏បន្តប្រាប់ថា បើមានជាតិក្រោយមានពិត លោកស្រី សូមផ្សងជួបស្វាមីរបស់គាត់ជាថ្មីម្តងទៀត ព្រោះគាត់ជាបុរសល្អម្នាក់សម្រាប់គ្រួសារលោកស្រី វ៉េង សុម៉ាលី ខ្លាំងណាស់។ គិតមកត្រឹមថ្ងៃ ២៥ ខែមិនា ឆ្នាំ២០២១ អ្នកស្លាប់នៅក្នុងប្រទេសកម្ពុជាដោយសារជំងឺកូវីដ១៩ មានរហូតដល់៧៤នាក់ហើយ។

ប្រសិនបើទស្សនិកជនចង់ដឹងពីជីវិតពិតរបស់គ្រួសារបន្ទាប់ សប្តាហ៍ទី៤ លោក គីន សានរ៉ៃយ៉ា ដែលរងគ្រោះដោយសារតែជំងឺកូវីដ១៩ សូមកុំភ្លេចទស្សនាកម្មវិធី «ដំណើរជីវត» My COVID 19 Story ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN ,CNC ,MYTV និង CBS Digital រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៧:៣០នាទី នឹងមានចាក់ការផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម