Connect with us

តោះមកស្វែងយល់ពីវិធានការសាមញ្ញ សម្រាប់អនុវត្តក្នុងរដូវត្រជាក់ ដើម្បីជៀសវាងកើតជម្ងឺផ្លូវដង្ហើម

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានណែនាំនូវវិធានការសាមញ្ញមួយចំនួន សម្រាប់ប្រជាពលរដ្ឋ អនុវត្តក្នុងរដូវត្រជាក់ ពីខែវិច្ឆិកា ដល់ ខែមករា ខណៈក្រសួងព្រួយបារម្ភ នឹងមានបញ្ហាជម្ងឺផ្លូវ ដង្ហើមកើតឡើង ។
បើយោងតាម នាយកដ្ឋានប្រយុទ្ធនឹងជម្ងឺឆ្លង នៃក្រសួងសុខាភិបាល បានផ្តល់នូវវិធានការណ៍សាមញ្ញ ដែលពលរដ្ឋ អាចអនុវត្តដើម្បីថែរក្សាខ្លួន និងអ្នកដទៃទៀត រួមមាន ៖

  • ចូរស្វែងរក ការព្យាបាល នៅគ្រឹះស្ថានសុខាភិបាល ប្រសិនបើអ្នកមាន ពិបាកដកដង្ហើម គ្រុនក្តៅ ក្អក ឈឺក និង ឈឺសាច់ដុំ ។
  • ចូរចងចាំថា ធ្វើដំណើរតែនៅពេលដែលអ្នកមានសុខភាពល្អ។ ប្រសិនបើអ្នក គិតថា អ្នកមាន ជំងឺផ្តាសាយ ឬ មិនស្រួលខ្លួន (ឈឺ) ពន្យាផែនការធ្វើដំណើរ របស់អ្នក រហូតដល់ គ្រុនក្តៅបាត់ទៅវិញ យ៉ាងហោចណាស់ 24 ម៉ោង។ គ្រុនក្តៅរបស់អ្នកនិងបាត់ទៅវិញដោយមិនចាំបាច់ប្រើប្រាស់ឱសថបញ្ចុះ កម្តៅ។
  • ពេលអ្នក ក្អក ឬ កណ្តាស់ ខ្ទប់មាត់របស់អ្នកជាមួយក្រណាត់ឬកន្សែង។ បើគ្មានក្រណាត់ឬកន្សែង សូមក្អកឬ កណា្ដស់ដោយយកដៃអាវខ្ទប់ មិនត្រូវប្រើ ដៃរបស់អ្នកទេ។
  • លាងសម្អាត ដៃ របស់អ្នក ឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក។
  • ជៀសវាង ប៉ះ ភ្នែក ច្រមុះនិង មាត់របស់អ្នក។
  • ជៀសវាង ទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយអ្នកឈឺ។

ក្រសួងក៏បានក្រើនរំលឹកផងដែរថា សម្រាប់ ទារក កុមារ និង មនុស្សមានវ័យចំណាស់ មានហានិភ័យខ្ពស់ទាក់ទងនិងជំងឺបណ្តាលមកពីអាកាសធាតុត្រជាក់ ។ ទារក អាចបាត់បង់កំដៅរាងកាយរហ័សជាងមនុស្សធំ ។ លើសពីនេះទៅទៀត ទារក និងកុមារតូច មិនអាចរក្សាកំដៅ រាងកាយ ឱ្យបានគ្រប់បានទេ។
ដូចនេះ ទារក អាយុតិចជាងមួយឆ្នាំ មិនត្រូវដេកនៅក្នុងបន្ទប់ត្រជាក់ទេ។ ការផ្តល់សំលៀកបំពាក់ដែលកក់ក្តៅនិងភួយ សម្រាប់ទារក និងព្យាយាមរក្សាសីតុណ្ហភាពឲ្យបានកក់ក្តៅនៅក្នុងបន្ទប់របស់ទារក។ ដោយឡែក មនុស្សវ័យចំណាស់ ជាញឹកញាប់មានកំដៅរាងកាយតិច ដោយសារតែការរំលាយអាហារក្នុងរាងកាយយឺត និងសកម្មភាពរាងកាយតិច ។ មនុស្សវ័យចំណាស់ក៏មានហានិភ័យដែរ ដែលធ្វើឲ្យសីតុណ្ហភាពក្នុងរាងកាយថយចុះជាងធម្មតា ដែលអាចបណ្តាលឲ្យស្លាប់ ដោយសារតែ ការឆ្លើយតបរបស់រាងកាយ ជាមួយភាពត្រជាក់ ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម។


ក្រសួង ក៏បានណែនាំ អោយកុមារនិងមនុស្សវ័យចំណាស់ ត្រូវតែពាក់សម្លៀកបំពាក់ច្រើនជាន់ ពេលអាកាសធាតុត្រជាក់ ។ សម្លៀកបំពាក់ច្រើនជាន់ ដើម្បីរក្សាភាពកក់ក្តៅ ក្នុងខ្លួនគាត់។ ជៀសវាងការស្លៀកបំពាក់តឹង ពីព្រោះ វាមិនអាចឲ្យឈាម ចរាចរស្រួលក្នុងរាងកាយ និងបណ្តាលឲ្យបាត់បង់កំដៅរាងកាយ។ ក្រៅពីនេះ កុមារ និងមនុស្សវ័យចំណាស់ គួរពាក់មួក សម្លៀកបំពាក់ ដែលនាំឲ្យកក់ក្តៅ និងស្រោមជើង នៅពេលចេញទៅខាងក្រៅ ក្នុងអាកាសធាតុត្រជាក់ ដើម្បីរក្សាកំដៅក្នុងរាងកាយ ដែលនិងបាត់បង់ តាមរយៈ ដៃ ក្បាលនិងជើង៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម