Connect with us

កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា២នាក់បងប្អូន ទទួលបានចំណាត់ថ្នាក់លេខ៤-៥ ក្នុងការប្រកួតកីឡាម៉ូតូទឹកជើងឯកពិភពលោក នៅប្រទេសថៃ

ថៃ៖ នេះជាដំណឹងគួរឱ្យរីករាយ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាម៉ូតូទឹកជ្រើសរើសជើងឯកពិភពលោក (Jet Ski World Cup 2021) លើវិញ្ញាសាស្គីឈរ (Ski GP) ដែលបានបញ្ចប់ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ នៅប្រទេសថៃ ដែលកីឡាករ សាលី អ៊ូមើត ម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ២០១៨ និងប្អូនជីដូនមួយរបស់គាត់ កីឡាករ ម៉ីន ម៉ូស្ដាន បានបំបែកកំណត់ត្រាប្រវត្តិសាស្ដ្រ ក្លាយជាកីឡាករអាស៊ីដំបូង ដែលទទួលបាននូវចំណាត់ថ្នាក់លេខ៤ និងលេខ៥ (Top 5)។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់កីឡាករជម្រើសជាតិកម្ពុជា សាលី អ៊ូមើត Ou Mouet Saly Jetski (Omar) បានឱ្យដឹងបែបនេះថា៖ ជម្រាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំពិតជារំភើបចិត្តណាស់ដែលបានប្រកួតម៉ូតូទឹកវេីលខាប់ពិភពលោកជាប់ចំណាត់ថ្នាក់លេខ៤ ដែលប្រវត្តិសាស្ត្រលេខ ១០ដល់លេខ១មិនដែលមានឈ្មោះកីឡាករមកពីអាស៊ីទេ តែពេលនេះកីឡាករកម្ពុជាយើងឈរលើចំណាត់ថ្នាក់លេខ៤ និងលេខ៥៖ លេខ ១. មកពីប្រទេសបែលហ្ស៊ិក,
លេខ២ មកពីប្រទេសបារាំង, លេខ៣ មកពីប្រទេសបារាំង, លេខ៤ មកពីប្រទេសកម្ពុជា និង លេខ៥ មកពីប្រទេសកម្ពុជា️។

កីឡាករ សាលី អ៊ូមើត បានសរសេរបន្ថែមទៀតថា៖ ការប្រឹងប្រែងរបស់ខ្ញុំដេីម្បីប្រទេសខ្ញុំនិងក្រុមគ្រួសាររបស់ខ្ញុំបេីទោះបីជាមានការលំបាកនឿយហត់យ៉ាងណាក៏ដោយខ្ញុំនៅតែបន្តវា! ដេីម្បីរកជ័យជម្នះមុខមាត់ជូនប្រទេសជាតិកម្ពុជានិងពុកម៉ែបងប្អូន៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម