Connect with us

តារា ២ រូបនេះធ្វើឱ្យគ្រប់គ្នាក្រឡេកមើលស្ទើរគ្រេចកដោយសារស្បែកជើង និងឈុតសម្លៀកបំពាក់មាស ២៤k ចូលរួមកម្មវិធីប្រគល់ពានរង្វាន់អូស្កា

អាមេរិក៖ កម្មវិធីប្រគល់ពានរង្វាន់អូស្កា ២០២១ បានប្រព្រឹត្តឡើងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី២៥ ខែមេសា ថ្មីៗនេះដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់តារាល្បីៗទាំងប្រុសទាំងស្រីធ្វើឱ្យកម្មវិធីទាំងមូលពោរពេញដោយភាពអ៊ូអរជាខ្លាំង។

ក្រៅពីបុគ្គលដែលទទួលបានពានរង្វាន់អូស្កាទទួលបានការចាប់អារម្មណ៍ហើយនោះ តារា ២ រូបទៀតដែលទទួលបានការចាប់អារម្មណ៍ខ្លាំងនោះគឺ តន្ត្រីករ Questlove និង Leslie Odom Jr. ដែលគ្រាពេលនោះ Questlove បានធ្វើឱ្យគ្រប់គ្នាក្រឡេកមើលស្ទើរគ្រេចកដោយសារស្បែកជើងមាសមួយគូដែលលោកបានពាក់ចូលរួមក្នុងកម្មវិធី។

រីឯលោក Leslie Odom Jr. ក៏បានស្លៀកឈុតសម្លៀកបំពាក់មាស ២៤k ផងដែរ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានទទួលពានរង្វាន់អូស្កាឆ្នាំ ២០២១ ជាតួអង្គសម្តែងបានល្អបំផុតក្នុងចំណោមតួអង្គឯទៀតក្នុងភាពយន្ត One Night in Miami៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម