Connect with us

AFC Cup 2021៖ បច្ចុប្បន្នភាពលើការប្រកួតជម្រុះតាមពូលនៃតំបន់អាស៊ាន ក្រុមមកពីកម្ពុជាមានក្រុមបឹងកេតនិងវិសាខាផងដែរ

គូឡាឡាំពួ៖ នៅថ្ងៃនេះសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានសម្រេចចិត្តរៀបចំព្រឹត្តិការណ៍ប្រកួតជម្រុះតាមពូលនៃតំបន់អាស៊ានប្រចាំតំបន់អាស៊ាន (AFC) ដែលដំបូងឡើយគ្រោងនឹងធ្វើឡើង ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ហើយនេះជាផ្នែកមួយនៃកិច្ចពិភាក្សានិងយោបល់ឆ្លើយតបជាបន្តរបស់ខ្លួនជាមួយសមាគមសមាជិកដែលបានចូលរួម។

ការប្រកួតនៅក្នុងពូល H ឥឡូវនេះនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ២៩ ខែមិថុនាដល់ថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២១ ដោយការប្រកួតក្នុងពូល I ឥឡូវនេះគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៦ ខែកក្កដាឆ្នាំ ២០២១ ។

ការសម្រេចក្នុងការរៀបចំកាលវិភាគការប្រកួតតំបន់អាស៊ានឡើងវិញ គឺត្រូវបានធ្វើឡើងបន្ទាប់ពីមានការបញ្ជាក់ពីកាលវិភាគប្រកួតថ្មីសម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC Champions League (តំបន់អាស៊ីបូព៌ា) ដែលពេលនេះត្រូវបានគ្រោងធ្វើនៅថ្ងៃទី២២ ខែមិថុនាឆ្នាំ ២០២១ ហើយអាស្រ័យលើលទ្ធផលនៃការប្រកួតវគ្គបឋម ដែលអាចរួមបញ្ចូលទាំងការចូលរួមរបស់ក្រុមមកពីតំបន់អាស៊ាន។

រាល់លក្ខខណ្ឌផ្សេងទៀតដែលទាក់ទងទៅនឹងព្រឹត្តិការណ៍ AFC Cup ឆ្នាំ ២០២១ នៅតែដដែលជាមួយពូល H និងពូល I ដែលគ្រោងនឹងធ្វើឡើងនៅប្រទេសសិង្ហបុរី ខណៈទីលានសម្រាប់ពូលG ដែលនៅសេសសល់នឹងត្រូវបានសម្រេចនៅពេលក្រោយ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម