កម្ពុជាចាញ់មីយ៉ាន់ម៉ា ១ ទល់ ៤ ក្នុងពានរង្វាន់ AFF Suzuki Cup 2018
ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ាក្នុងលទ្ធផល ១ ទល់ ៤ ក្នុងពានរង្វាន់ AFF Suzuki Cup 2018 កាលពីម្សិលមិញ ។
នាទឹកដីរបស់ប្រទេសមីយ៉ាន់ម៉ាខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា ជាអ្នកទាត់ចូល នាំមុខមួយគ្រាប់មុននៅនាទី ២៣ លើក្រុមម្ចាស់ផ្ទះហើយលទ្ធផលនេះបានបន្តរហូតចប់វគ្គទី ១។ សម្រាប់វគ្គទី២ ក្រុមម្ចាស់ផ្ទះអាចវាយបកបាន៤គ្រាប់ដោយធ្វើបានដោយកីឡាករ Hlaing Bo Bo នាទី ៦០ , Than Htet Aung នាទី ៧០ , Thu Aung Si នាទី ៨៧ និង Hlaing Bo Bo បន្ថែមគ្រាប់បាល់ចុងក្រោយនាទី ៩០ ។
នេះជាការចាញ់លើកទីពីរហើយសម្រាប់ក្រុមគោព្រៃខៀវ បន្ទាប់ពីប្រកួតលើកទីមួយចាញ់ ម៉ាឡេស៊ី ក្នុងទឹកដីខ្លួនឯង ១ ទល់ ០ ។
ក្នុងពូល A នេះ កម្ពុជា ត្រូវបន្តជួបក្រុមជម្រើសជាតិបាល់ទាត់ឡាវ នៅថ្ងៃទី២០ វិច្ឆិកា នាពហុកីឡដ្ឋានជាតិអូឡាំពិក និងប៉ះម្ចាស់ផ្ទះវៀតណាម នៅថ្ងៃទី២៤ វិច្ឆិកា៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍