Connect with us

ខ្សែការពារ Aleksandar Kolarov ស៊ុត Free-kick យ៉ាងអស្ចារ្យឱ្យស៊ែបស៊ីកូស្តារីកា១ទល់នឹង០

ខ្សែការពារឆ្វេង Aleksandar Kolarov ស៊ុតបាល់ហ៊្វ្រីឃីកយ៉ាងអស្ចារ្យឱ្យស៊ែបផ្ដួលកូស្តារីកា ១-០ ក្នុងប្រកួតដំបូងពូល E យប់ថ្ងៃអាទិត្យទី១៧ខែមិថុនាឆ្នាំ២០១៨។ នេះជាជ័យជម្នះប្រកួតបើកឆាកលើកដំបូងសម្រាប់ស៊ែបនៅ World Cup តាំងពីឆ្នាំ១៩៩៨មក នៅពេលពួកគេនៅជាយូហ្គោស្លាវី ហើយបានផ្ដួល អ៊ីរ៉ង់ ១-០។

ប្រធានក្រុមវ័យ៣២ឆ្នាំដែលជាអតីតសមាជិក Manchester City ស៊ុតបាល់កោងយ៉ាងស្អាតហោះចូលមុំ៩០ផ្នែកខាងលើ ខណៈអ្នកចាំទី Keylor Navas មកពី Real Madrid បានព្យាយាមលោតមួយអស់ដងខ្លួនដែរ តែមិនអាចសង្គ្រោះបាន។ ដោយឡែក ខ្សែបម្រើ Sergej Milinkovic-Savic មកពី Lazio ជាប់ជា Man of the Match ប្រចាំការប្រកួត។

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com