ក្រុមវិនិយោគិន នឹងចាប់ផ្តើមពិភាក្សាពីការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនៅកម្ពុជា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា រួមនឹងអង្គការដៃគូរ និង ក្រុមហ៊ុនឯកជន នឹងជួបប្រជុំគ្នានៅថ្ងៃ ទី ១៦ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីពិភាក្សាពីសក្តានុពលនៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ និច និង ការធ្វើពាណិជ្ជកម្មឆ្លងដែន ។
បើតាមសេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានអោយដឹងថា អ្នកវិនិយោគទុន និង ក្រុមហ៊ុនឯកជនដ៏មានសក្តានុពល ក្នុងនោះ មានក្រុមហ៊ុន Shenzhen 4PX Express Co., ដែលស្ថិតក្រោមសម្ព័ន្ធ Alibaba Cainiao Logistics Group នឹងចូលរួមក្នុងវេទិកាភ្ជាប់ទំនាក់ទំនងកម្ពុជា (#ConnectCambodia) នេះ ។
សេចក្តីជូនដំណឹង ក៏បានបញ្ជាក់ផងដែរថា វេទិកាភ្ជាប់ទំនាក់ទំនងកម្ពុជា (#ConnectCambodia)នេះ ក៏ផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងគម្រោងផ្លូវមួយខ្សែក្រវាត់មួយ (BRI) របស់ប្រទេសចិន ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្ហាញពីរបៀបដែលការធ្វើសមាហរណកម្មថ្នាក់តំបន់ បច្ចេកវិទ្យា និងនុវានុវត្តន៍បានបង្កើតនូវឱកាសអភិវឌ្ឍន៍ថ្មីៗ សម្រាប់ជំរុញពាណិជ្ជកម្មឆ្លងដែនក្នុងប្រទេស កម្ពុជា។
គម្រោងផ្លូវមួយខ្សែក្រវាត់មួយ BRI គឺជាកិច្ចខិតខំប្រឹងប្រែងប្រកបដោយមហិច្ឆិតា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការតភ្ជាប់ទំនាក់ទំនងក្នុងទ្វីបទាំងមូល។ គម្រោងផ្លូវមួយខ្សែក្រវាត់មួយ BRI គ្របដណ្តប់លើប្រទេស និងអង្គការអន្តរជាតិជាង ១០០ ដោយយកលំនាំតាមផ្លូវ Silk Road បុរាណ ជាផ្លូវគោកផង និងផ្លូវសមុទ្រផង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍