ការនាំចេញអង្ករ នៅតែមានការធ្លាក់ចុះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧
ភ្នំពេញ ៖ របាយការណ៍ផ្លូវការណ៍ របស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់បំពេញបែបបទនាំចេញអង្ករ ដែលបានចេញនៅថ្ងៃទី១៣ ខែវិច្ឆិកានេះ បានបញ្ជាក់ថា នៅរយៈពេល១០ខែ (មករា ដល់ តុលា) ឆ្នាំ២០១៨ កម្ពុជាបាននាំចេញអង្ករ ៤៣៤,៨០៧តោន ធ្លាក់ចុះ១៣.២០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៧ ដែលមានចំនួន ៤៩២,១១៥តោន ។
ប្រទេសដែលនាំចូលអង្ករពីកម្ពុជាច្រើនជាងគេមាន៖
- ប្រទេសចិន ចំនួនជាង១១ម៉ឺនតោន
- ប្រទេសបារាំង ចំនួនជាង៦ម៉ឺនតោន
- ប្រទេសម៉ាឡេស៊ី ចំនួនជាង៣ម៉ឺនតោន
គួររំលឹកថា នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារបរទេស បានជាង៦៣ម៉ឺនតោន ហើយប្រទេសដែលទិញអង្ករពីកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ។ ប្រទេសចិន បានផ្តល់កូតានាំចេញអង្ករឲ្យកម្ពុជា ចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ បានស្នើប្រទេសចិន បង្កើនការនាំចូលអង្ករ និង កសិផលពីកម្ពុជាថែមទៀត ដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី ដោយសារតែចំនួនដែលប្រទេសចិន បានទិញពីកម្ពុជា នៅមិនទាន់គ្រប់តាមការសន្យា ។
ជាមួយគ្នានេះ ដោយសារតែមានការធ្លាក់ចុះ នូវការនាំចេញអង្ករ កម្ពុជា ក៏កំពុងសម្លឹងមើលទីផ្សារថ្មីៗបន្ថែមទៀត ក្នុងនោះ រួមមានទំាងទីផ្សារនៅតំបន់អាហ្រ្វិកផងដែរ ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍