Connect with us

Champions League ៖ PSG និង Man City ប្រកួតជើងទី១ យប់នេះ! តើក្រុមបារាំង ឬក្រុមអង់គ្លេស នឹងមានគ្រាប់បាល់ចំណេញសម្រាប់ជើងទី២បន្តទៀត?

បារាំង៖ ក្តីសុបិនបន្តដំណើរដើម្បីអាចនឹងទទួលបានពានរង្វាន់ Champions League នៅវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវបានបញ្ចប់ សម្រាប់ក្រុម Paris Saint-Germain ឬក្រុម Manchester City ហើយនៅថ្ងៃពុធនេះ ដោយក្លិបយក្សប្រចាំទ្វីបអ៊ឺរ៉ុបទាំង២ ត្រូវបានឡើងមកជួបគ្នា នៅជើងទីមួយនៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅឯកីឡដ្ឋាន Parc des Princes នៅវេលាម៉ោង២យប់ នារាត្រីនេះ។

ក្រុម Paris Saint-Germain បានរកគ្រាប់បាល់ក្រៅដីចំណេញលើក្រុមម្ចាស់ជើងឯក Bayern Munich ក្នុងការឈានទៅកាន់វគ្គ ៤ ក្រុមចុងក្រោយ ខណៈ Man City ទទួលបានជ័យជម្នះ ៤-២ លទ្ធផលបច្ចេកទេសទាំងពីរជើង លើក្រុម Borussia Dortmund ដើម្បីបញ្ចប់ការប្រកួតវគ្គ៨ ក្រុមចុងក្រោយរបស់ពួកគេ។

ក្រុមទាំងពីររីករាយនឹងលទ្ធផលក្នុងស្រុកដែលទទួលបានជោគជ័យនៅចុងសប្តាហ៍នេះ។ ក្រុម Manchester City គួរឱ្យកត់សម្គាល់ដែលបានផ្តួលក្រុម Tottenham Hotspur ក្នុងវគ្គផ្តាច់ព្រ័ត្រ EFL Cup ក្នុងលទ្ធផលបច្ចេកទេស ១-០ ខណៈក្រុម Paris Saint-Germain រីករាយនឹងការឈ្នះក្នុងលីគកំពូលបារាំង ៣-១ លើក្រុម Metz ។

ការទស្សន៍ទាយរបស់ CBS Sports សម្រាប់ជំនួបនៅយប់នេះ៖ Paris Saint-Germain ២-១ Manchester City ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម