Connect with us

សូមចូលរួមអបអរសាទរដល់ក្រុម Orange Esports សម្រាប់ឱកាសក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League!

សូមចូលរួមអបអរសាទរដល់ក្រុម Orange Esports សម្រាប់ឱកាសក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League! កាលពីសប្តាហ៍កន្លងទៅនេះ ក្រុម Orange Esports របស់ក្រុមហ៊ុនសែលកាត បានចូលរួមប្រកួតនៅក្នុងកម្មវិធី PUBG Mobile Club Open ដោយទទួលបាននូវចំណាត់ថ្នាក់លេខ ២ ដែលជាលទ្ធផលដ៏គាប់ប្រសើរបំផុតមួយ! នេះមានន័យថា ពួកគេនឹងអាចបន្តចូលរួមការប្រកួតដោយធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិនៅក្នុងព្រឹត្តិការណ៍ PUBG Mobile Pro League ដែលនឹងប្រព្រឹត្តិទៅនាពេលខាងមុខក្នុងឆ្នាំនេះ!

PUBG Mobile Club Open គឺជាព្រឹត្តិការណ៍ប្រកួតហ្គេមដ៏ធំបំផុតមួយក្នុងឆ្នាំនេះ ដោយក្នុងនោះមានក្រុមកីឡាករមកពីតំបន់ចំនួន ២៧ នៅទូទាំងពិភពលោក ធ្វើការប្រកួតប្រជែងគ្នា ដើម្បីមានឱកាសទៅប្រកួតបន្តនៅក្នុងវគ្គ Pro Leagues ។ The Club Open គឺជាកម្មវិធីប្រកួតមួយ ដែលមានការចូលរួមទៅដោយកីឡាករហ្គេមឆ្នើមៗ រួមមានកីឡាករហ្គេមចំណូលថ្មី កីឡាករអាជីព និងកីឡាករពាក់កណ្តាលអាជីព មកពីជុំវិញពិភពលោក ដែលនឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងវគ្គ Spring និង Fall ។

ក្រុម Orange Esports ដែលជាក្រុមមួយក្នុងចំណោមក្រុមទាំង ៨ របស់កម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ ២ ដោយឈរនៅបន្ទាប់ពីក្រុម Demigod Incognito របស់ប្រទេសហ្វីលីពីន នៅក្នុងកម្មវិធី PUBG Mobile Club Open កាលពីសប្តាហ៍កន្លងទៅនេះ។ ការប្រកួតនេះ គឺជាកម្មវិធីប្រកួតពិសេសក្នុងតំបន់ ដែលមាន ៨ ក្រុមមកពីប្រទេសកម្ពុជា និង ៨ ក្រុមទៀត មកពីប្រទេសហ្វីលីពីន ប្រកួតប្រជែងគ្នាដើម្បីដណ្តើមយកឱកាសទៅចូលរួមនៅក្នុងកម្មវិធី Pro League។ ក្រុមដែលឈរនៅចំណាត់ថ្នាក់បន្ទាប់ដែលជាលំដាប់ទីបី គឺជាក្រុម JM Yellow របស់កម្ពុជា។

ក្រុម Orange Esports របស់សែលកាត បានទទួលនូវប្រាក់រង្វាន់ចំនួន ២០០០ ដុល្លារ ក្នុងចំណោមប្រាក់រង្វាន់សរុបចំនួន ១៨.០០០ ដុល្លារ សម្រាប់បែងចែកនៅក្នុងកម្មវិធីប្រកួត។ ពួកគេពិតជាសម្រេចបាននូវសមិទ្ធផលដ៏គាប់ប្រសើរបំផុត!

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “យើងពិតជាមានមោទកភាពបំផុតដែលក្រុម Orange Esports មានឱកាសបានចូលរួមប្រកួតប្រជែងនៅក្នុងជុំ Southeast Asia Wildcard របស់ព្រឹត្តិការណ៍ PUBG Mobile Pro League ។ សមិទ្ធផលនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវការគាំទ្ររបស់ក្រុមហ៊ុនសែលកាត ក្នុងការជួយយុវជនខ្មែរឱ្យសម្រេចបាននូវក្តីសុបិនរបស់ពួកគេ។ យុវជនដែលពោរពេញដោយសមត្ថភាពខ្ពស់ទាំងនេះ នឹងបន្តធ្វើជាតំណាងឱ្យប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ ក៏ដូចជាណែនាំកម្ពុជាឱ្យពិភពលោកទាំងមូលបានស្គាល់កាន់តែច្បាស់។ នេះជាដំណឹងដ៏អស្ចារ្យបំផុតមួយសម្រាប់វិស័យហ្គេមនៅក្នុងប្រទេសកម្ពុជា! ពួកយើងពិតជាមានមោទកភាពយ៉ាងក្រៃលែងបំផុត! ”

ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទចល័តតែមួយគត់នៅក្នុងប្រទេសកម្ពុជា សែលកាតតែងចូលរួមគាំទ្រជានិច្ចក្នុងការជួយសម្រេចឱ្យបាននូវក្តីសុបិនរបស់យុវជនខ្មែរ។ តាមរយៈការជួយឧបត្ថម្ភដល់ក្រុម Orange Esports ក្រុមហ៊ុនសែលកាតចង់បង្ហាញឱ្យឃើញច្បាស់ថា យុវជននៅក្នុងប្រទេសកម្ពុជា ពិតជាអាចសម្រេចបាននូវក្តីសុបិនរបស់ពួកគេ ក្នុងការចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍ Pro League ។ ពួកយើងនឹងទន្ទឹងរង់ចាំមើលនូវសមិទ្ធផលដែលសម្រេចបានដោយកីឡាករហ្គេមជំនាន់ថ្មីៗរបស់យើង!

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម