Connect with us

Tottenham Hotspur នឹងពាក់អាវដែលមានបោះពុម្ពអក្សរខ្មែរ ក្នុងជំនួបសប្ដាហ៍នេះ

អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur និង ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិអាមេរិច (AIA) ប្រកាសគាំទ្រដល់ មូលនិធិ Indochina Starfish នៅកម្ពុជារួមជាមួយនឹងសកម្មភាពដូចខាងក្រោមនេះ៖

– ក្លិបត្រូវពាក់អាវបោះពុម្ពពិសេសដែលមានឡូហ្គូរបស់កម្មវិធីសប្បុរសធម៌របស់កម្ពុជា សម្រាប់ការប្រកួតក្នុងផ្ទះ ក្នុងក្របខណ្ឌ Premier League លេងទល់នឹងក្រុម Sheffield United នៅរាត្រីថ្ងៃអាទិត្យទី២ ខែឧសភា ឆ្នាំ២០២១ ដែលការប្រកួតនេះនឹងលេងនៅឯកីឡដ្ឋាន Tottenham Hotspur វេលាម៉ោង១៖១៥នាទី (ម៉ោងនៅកម្ពុជា)

– អាវរបស់កីឡាករដែលត្រូវពាក់រួចហើយសម្រាប់ការប្រកួត នឹងត្រូវចុះហត្ថលេខា ហើយនឹងត្រូវដេញថ្លៃដើម្បីរៃអង្គាសប្រាក់សម្រាប់មូលនិធិ Indochina Starfish និងមូលនិធិផ្ទាល់របស់ក្លិប។

– គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃភាពជាដៃគូរយៈពេលវែងរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិអាមេរិច (AIA) ជាមួយនឹងក្រុម Tottenham Hotspur លើកកម្ពស់សុខភាព និងសុខុមាភាពនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

ក្រុម Tottenham Hotspur មានគ្រូបង្វឹកសម្រាប់កម្មវិធីអភិវឌ្ឍន៍បាល់ទាត់ពិភពលោក ចំនួន៤ នាក់ដែលមានមូលដ្ឋាននៅទ្វីបអាស៊ី ដើម្បីគាំទ្រគោលបំណងរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិអាមេរិក ដែលផ្តល់ឱកាសបាល់ទាត់ដល់កីឡាករនិងគ្រូបង្វឹក ជាង ៦៥.០០០ នាក់ ចាប់តាំងពីឆ្នាំ ២០១៧ ។

នេះជាលើកទី ៣ ហើយដែលក្លិបបានពាក់អាវដែលបានបោះពុម្ពពិសេសក្នុងការគាំទ្រភាពជាដៃគូសប្បុរសធម៌អន្តរជាតិរបស់អេអាយអេ ដោយបានគាំទ្រកម្មវិធីអភិវឌ្ឍន៍បាល់ទាត់យុវជនអេអាយអាយឆ្នាំ ២០១៥ នៅប្រទេសចិននិងអាយអេស ‘ចែករំលែកជីវិត’ នៅប្រទេសថៃ នៅឆ្នាំ ២០១៦៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម