Connect with us

គ្រូពេទ្យទើបប្រមានសញ្ញាពណ៌លឿងទុំប៉ុន្មានថ្ងៃមុន ឥលូវនេះតារាកំប្លែង Khom Chuan Chuen ទទួលមរ ណភាពហើយ

ប្រទេសថៃ៖ គ្រូពេទ្យបានបង្ហាញសញ្ញាគួរឱ្យបារម្ភពីសុខភាពរបស់តារាកំប្លែង Khom Chuan Chuen កាលពីប៉ុន្មានថ្ងៃមុន ឥលូវនៅថ្ងៃទី៣០ ខែមេសា នេះ តារាកំប្លែងល្បីឈ្មោះរូបនេះបានទទួលម រណភាពហើយដោយកូនស្រីរបស់លោកបានចែករំលែកលើគណនីបណ្តាញរបស់នាង។

Khom Chuan Chuen បានឆ្លងវីរុសកូវីដ១៩ ហើយដោយសារមានជំងឺប្រចាំខ្លួនផងទើបបណ្តាលឱ្យសុខភាពរបស់លោកទ្រុឌទ្រោមឆាប់រហ័សបែបនេះ។ ដំណឹងមរ ណរបស់តារាកំប្លែងរូបនេះបានធ្វើឱ្យអ្នកសិល្បៈ ក៏ដូចជាអ្នកគាំទ្រមានការសោកស្តាយជាខ្លាំង និងបាននាំគ្នាបួងសួងឱ្យលោកទៅកាន់សុគ តិពលផងដែរ៕

ប្រភព៖ Kapook

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម