Real Madrid ត្រៀមតែងតាំងលោក Santiago Solari ជាអ្នកចាត់ការអចិន្ត្រៃយ៍
Real Madrid បានត្រៀមតែងតាំង លោក Santiago Solari (សានទីអាហ្កូ សូឡារិ) មកជាអ្នកចាត់ការអចិន្ត្រៃយ៍ ខណៈការគម្រោងនេះបានទទួលការអនុញ្ញាតិពីសហព័ន្ធបាល់ទាត់អេស្ប៉ាញផងដែរ។
បុរសជនជាតិអាហ្សង់ទីនវ័យ ៤២ឆ្នាំ បានជួយអោយក្រុមឈ្នះ៤ប្រកួតជាប់គ្នាហើយ ក្រោយមកដឹកនាំជំនួស លោក Julen Lopetegui (ជូលៀន ឡូពេទីហ្កី) កាលពីខែមុន។
ដោយឡែក Real Madrid មិនទាន់ទម្លាយពត៌មានជាផ្លូវការឡើយ ខណៈច្បាប់របស់អេស្ប៉ាញ មិនអោយមានគ្រូបង្វឹកបណ្តោះអាសន្នមកដឹកនាំក្រុមលើសពី១៥ថ្ងៃទេ។
ជាមួយនឹងជ័យជំនះ លើ Melilla (មេលីឡា) នៅពាន Copa del Rey ឈ្នះ Viktoria Plzen (វីកតូរៀ ផ្លសិន) នៅ UEFA Champions League និងឈ្នះ Real Valladolid (រៀល វ៉ាឡាដូលីត) និង Celta Vigo នៅ La Liga ធ្វើអោយលោក Solari (សូឡារិ) ក្លាយជាគ្រូបង្វឹកដែលចាប់ផ្តើមការងារយ៉ាងល្អក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍