Connect with us

រូបភាព meme Disaster Girls ត្រូវបានម្ចាស់សមីខ្លួនលក់បានក្នុងតម្លៃជិត ៥០ម៉ឺនដុល្លារ

កម្សាន្ត៖ រូបភាព meme “Disaster Girl” ដែលអ្នកនិយមលេងបណ្តាញសង្គមយកមកលេងសើចនោះ ត្រូវបានថតឡើងកាលពីឆ្នាំ ២០០៥ នៅពេលដែលម្ចាស់រូប Zoe Roth មានវ័យទើប ៤ ឆ្នាំម្ល៉េះ។ រូបភាពដែលថតជាប់នោះ គ្រាន់ជារឿងចៃដន្យប៉ុណ្ណោះដែលកើតឡើងនៅពេលដែលឪពុកនាង និងនាងទៅមើលផ្ទះដែលកំពុងឆាបឆេះនៅក្នុងសហគមន៍ជាមួយគ្នាដែលស្ថិតនៅទីក្រុង Mebane ភាគខាងជើងកាលីហ្វ័រញ៉ា។

រូបភាពមួយសន្លឹកនេះធ្លាប់បានជាប់ពានរង្វាន់កាលពីឆ្នាំ២០០៨ ផងដែរ រហូតទទួលបានភាពល្បីល្បាញខ្លាំងក្នុងពិភពអនឡាញទៀតផង។ មកទល់ពេលនេះ Zoe Roth មានវ័យ២១ឆ្នាំហើយ នាងបានបញ្ជាក់ថា រូបភាពដើមដែលគ្រប់គ្នាយកទៅធ្វើ meme ទើបលក់ចេញកាលពីថ្ងៃព្រហស្បតិ៍ក្នុងតម្លៃ ៤៧៣០០០ ដុល្លារ ហើយប្រាក់ដែលលក់បានក្រៅពីទុកសម្រាប់ផ្គត់ផ្គង់ថ្លៃសិក្សាហើយ នាងក៏បានយកមួយចំណែកទៅធ្វើសប្បុរសធម៌ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម