Connect with us

ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ស្នើរសុំអានុសាសន៍ពីនាយករដ្ឋមន្រ្តីម៉ាឡេស៊ី

សឹង្ហបុរី ៖ ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលក្រុមប្រឹក្សាធុរកិច្ច និង វិនិយោគអាស៊ាននៅប្រទេស សឹង្ហបុរី អ្នកឧកញ៉ គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន នារសៀលថ្ងៃទី១៣ ខែវិច្ជិការនេះ បានទទួលបដិសណ្ឋារកិច្ចលោក Mahathir Mohamad នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី និងលោកជំទាវ ដើម្បីពិភាក្សា ពិគ្រោះយោបល់ និងទទួលនូវសារអនុសាសន៍ល្អៗក្នុងវិស័យសេដ្ឋកិច្ច ។
នៅក្នុងឪកាសនោះ លោក Mahathir Mohamad នាយករដ្ឋមន្រ្តីនៃប្រទេសម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ដែលបានខិតខំប្រឹងប្រែងស្វែងរកគំនិតថ្មីៗ ដោះស្រាយរួមគ្នា ព្រមទាំងបានរៀបចំកិច្ចប្រជ៊ំពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ចែករំលែកព័ត៌មានអំពីនិន្នាការថ្មីៗក្នុងវិស័យសេដ្ឋកិច្ច ដើម្បីចងក្រងជាអនុសាសន៍ ដើម្បីដាក់ជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ធ្វើការដោះស្រាយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
លោក Mahathir Mohamad ក៏បានផ្តល់អនុសាសន៍អោយអាស៊ាន រួបរួមគ្នាជាកំលាំងមួយ វាសនាតែមួយ និងដើម្បីភាពរីកចំរើនរួមគ្នា៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម