Connect with us

ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព

ជាទូទៅនៅពេលញ៉ាំអាហាររួចរាល់ គ្នាយើងមួយចំនួនចូលចិត្តញ៉ាំទឹក ឬទម្រេតខ្លួនសម្រាក ពិសេសនៅថ្ងៃចុងសប្ដាហ៍ ញ៉ាំហើយ ដឹងតែគេងតែម្ដង។ ប៉ុន្តែមានទម្លាប់សាមញ្ញមួយចំនួនដែលយើងមិនគួរធ្វើភ្លាមក្រោយញ៉ាំអាហារទេ ព្រោះវាមិនល្អដល់ការរំលាយអាហារ ក៏ដូចជាសុខភាពទូទៅរបស់យើង។ ខាងក្រោមនេះ ជាទម្លាប់ ៥យ៉ាងមិនគួរធ្វើ ក្រោយពេលញ៉ាំអាហារភ្លាម បើមានគ្នាយើងគួរដូរចេញ។

១. គេង

ការចូលគេងភ្លាមក្រោយញ៉ាំបាយហើយជាទម្លាប់មិនល្អទេ យើងគួរនៅអង្គុយនិយាយលេងជាមួយក្រុមគ្រួសារ ឬធ្វើសកម្មភាពណាមួយដូចមើលទូរទស្សន៍ ទូរស័ព្ទ។ល។ ចៀសវាងទម្រេតខ្លួនភា្លមក្រោយបាយរួច។ កាលណាយើងដាក់ខ្លួនគេងភ្លាមក្រោយបាយ ទឹករំលាយអាហារជាច្រើននឹងធ្វើដំណើរក្នុងទិសដៅផ្ទុយ ជាលទ្ធផលដំណើរការរំលាយអាហារទាំងមូលរងផលប៉ះពាល់ធ្ងន់ធ្ងរ។

២. ញ៉ាំផ្លែឈើ

ការរំលាយអាហារមានល្បឿនខុសគ្នាទៅតាមប្រភេទអាហារផ្សេងៗ។ ផ្លែឈើងាយរំលាយបំផុតសម្រាប់រាងកាយយើង ដូចនេះយើងគួរញ៉ាំផ្លែឈើ១ម៉ោងមុនអាហារ ឬ២ម៉ោងក្រោយពីញ៉ាំអាហាររួច។ បើយើងញ៉ាំផ្លែឈើក្រោយបាយរួចភ្លាម វាអាចរំខានដល់ការរំលាយអាហារ ឬធ្វើឱ្យក្រពះយើងកិនអាហារមិនបានល្អ។

៣. ផឹកតែ

ស្លឹកតែមានជាតិអាស៊ីដដែលអាចប៉ះពាល់ដល់ដំណើរការរំលាយអាហារ។ បើយើងញ៉ាំអាហារសម្បូរប្រូតេអ៊ីន នោះជាតិអាស៊ីដពីតែនឹងធ្វើឱ្យប្រូតេអ៊ីនរឹងពិបាករំលាយ។ ការផឹកតែភ្លាមៗក្រោយពីញ៉ាំអាហារអាចរំខានដល់រាងកាយស្រូបយកជាតិដែកពីអាហារទៀតផង ហេតុនេះហើយគួរចៀសវាងការញ៉ាំទឹកតែ១ម៉ោងមុន ឬក្រោយពេលញ៉ាំអាហារហើយ។

៤. ងូតទឹក

ការងូតទឹកបន្ទាប់ពីញ៉ាំអាហារក្រោយភ្លាម ពន្យារពេលក្នុងការរំលាយអាហារ។ លំហូរឈាមនៅជុំវិញក្រពះនឹងហូរទៅផ្នែករាងកាយផ្សេងទៀត ក្នុងពេលងូតទឹក ជាហេតុធ្វើឱ្យការរំលាយអាហារមិនដំណើរការតាមសម្រួល។ ដូចនេះបើយើងចង់ងូតទឹកក្រោយអាហាររួច គួរចាំរយៈ៣០-៤០នាទីសិន។

៥. ជក់បារី

បើមានគ្នាយើងធ្លាប់គិតចង់ជក់បារីក្រោយពេលបាយរួច ត្រូវគិតឡើងវិញ។ ជារួមការជក់បារីតែឯងវាមិនល្អចំពោះសុខភាពទូទៅរបស់យើងទៅហើយ ប៉ុន្តែបើយើងជក់បារីក្រោយបាយទៀត នោះវានឹងប៉ះពាល់ដល់សុខភាព រាងកាយយើងគុណនឹង១០ដងឯណោះ។ យកល្អ គួរបញ្ឈប់ការជក់បារីតែម្ដងទៅ បើស្រឡាញ់សុខភាព៕

ប្រភព៖ Hello Krupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម