Connect with us

អ្នកគ្រូពេទ្យម្នាក់ និយាយពីទុក្ខលំបាករបស់ពួកគាត់ ក្នុងការប្រយុទ្ធនឹងកូវីដ១៩នៅប្រទេសឥណ្ឌា

ឥណ្ឌា៖ វិបត្តិកូវីដ១៩ កំពុងរាតត្បាតគ្មានស្រាកស្រាន្តនៅប្រទេសឥណ្ឌា និងបានរុញឱ្យប្រទេសនេះ ធ្លាក់ចូលទៅក្នុងវិបត្តិយ៉ាងធ្ងន់ធ្ងរ ជាមួយនឹងអ្នកស្លាប់បានកើនឡើងរាប់សែននាក់គិតមកទល់ពេលនេះ។ ចំណែក បុគ្គលិកសុខាភិបាលនៅជួរមុខ ដែលជាទ័ពអាវសប្រយុទ្ធនឹងកូវីដ១៩ ក៏បាននិយាយពីទុក្ខលំបាករបស់ពួកគេ ដែលមនុស្សទូទៅមិនធ្លាប់បានដឹង។

អ្នកស្រី Viveki Kapoor ដែលជាបុគ្គលិកសុខាភិបាលម្នាក់ បានប្រាប់សារព័ត៌មាន BBC ថា៖ “ខ្ញុំជាគិលានុបដ្ឋាយិកា នៅផ្នែក ICU នៃមន្ទីរពេទ្យឯកជនមួយនៅក្រុងញូវដេលី ហើយខ្ញុំត្រូវគ្រប់គ្រងលើគិលានុបដ្ឋាយិកា ២៥នាក់ផ្សេងទៀត។ ចាប់តាំងពីវិបត្តិនេះបានចាប់ផ្ដើម បុគ្គលិកជាច្រើនបានលាឈប់ ពួកគេបាននិយាយថា ប្រាក់ខែពួកគេតិចណាស់ មិនសក្តិសមនឹងយកជីវិតមកប្រថុយនឹងជំងឺនេះទេ។

រលកទីពីរ (នៃកូវីដ១៩) បាននាំមកនូវអ្នកជំងឺក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់។ គិលានុបដ្ឋាយិកាទាំងអស់ បានសម្រេចចិត្តធ្វើការថែមម៉ោង។ ពួកយើងបានមកធ្វើការទៀងម៉ោង ប៉ុន្តែពួកយើងមិនអាចចេញពីធ្វើការទៀងម៉ោងបានឡើយ។

A Nurse take care of Covid19 patient at the ICU facility in Aundh district hospital in Pune.
Photo By Atul Loke For Time

ខ្ញុំធ្វើជាគិលានុបដ្ឋាយិកា រយៈពេល២២ឆ្នាំមកហើយ និងបានជួបនូវគ្រោះមហន្តរាយជាច្រើនមកហើយ ដែលបង្កឱ្យមានអ្នកជំងឺច្រើនមកកាន់បន្ទប់សង្គ្រោះបន្ទាន់ ប៉ុន្តែខ្ញុំមិនធ្លាប់ឃើញចំនួនដ៏ច្រើនដូចពេលនេះទេ។ ខ្ញុំហត់ខ្លាំងណាស់រាល់ថ្ងៃ ខ្ញុំអាចសម្រាកនៅគ្រប់ទីកន្លែង។ ខ្ញុំមិនត្រូវការគ្រែសម្រាប់គេងទៀតនោះទេ”។

អ្នកស្រី បានបន្តថា កូវីដ១៩ បានផ្ដល់ភាពតានតឹងដល់គាត់កាន់តែខ្លាំងឡើង ធ្វើឱ្យជីវិតនៃក្រុមគ្រួសាររបស់គាត់កាន់តែឃ្លាតឆ្ងាយពីគ្នា។ គាត់ថា ស្វាមីរបស់គាត់គឺជាវេជ្ជបណ្ឌិតម្នាក់ ដែលធ្វើការងារនៅមន្ទីរពេទ្យរដ្ឋ គាត់ធ្វើការរហូតដល់ធ្លាក់ខ្លួនឈឺខ្លួនឯង ដូច្នេះការងារផ្ទះទាំងអស់ ត្រូវធ្លាក់មកលើអ្នកស្រីតែម្នាក់ឯង ហើយត្រូវមើលថែកូនៗចំនួន៣នាក់ថែមទៀត។ ម្ដាយរបស់គាត់ មានវ័យ ៩០ឆ្នាំ បានឆ្លងកូវីដ១៩ និងត្រូវបានបញ្ជូនទៅសង្គ្រោះនៅបន្ទប់ដែលមានបំពាក់ម៉ាស៊ីនជំនួយផ្លូវដង្ហើម ដោយសំណាងល្អ គាត់បានជាសះស្បើយ ពីជំងឺដ៏សាហាវនេះ។

អ្នកស្រីបន្ថែមថា ក្ដីស្រឡាញ់របស់គ្រួសារ និងអ្នកជិតខាងរបស់គាត់ គឺជាកម្លាំងចិត្ត នៅក្នុងការជំរុញទឹកចិត្តឱ្យគាត់បន្តការងារ រហូតមកទល់ពេលនេះ៕

Medical workers in protective suits attend to novel coronavirus patients at the intensive care unit (ICU) of a designated hospital in Wuhan, Hubei province, China February 6, 2020. Picture taken February 6, 2020. China Daily via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. CHINA OUT. – RC2UWE9N0S1O

ប្រភព៖ BBC

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម