Connect with us

ឥណ្ឌាសម្រេចបិទខ្ទប់រដ្ឋ Punjab រយៈពេល ២ សប្តាហ៍

ឥណ្ឌា៖ ទីបំផុត រដ្ឋាភិបាលឥណ្ឌា សម្រេចចេញច្បាប់បិទខ្ទប់រដ្ឋដែលកំពុងផ្ទុះនៃវីរុសកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលកាន់តែខ្លាំងជាងនេះដោយហាងលក់ទំនិញនៅរដ្ឋ Punjab ទាំងអស់ត្រូវផ្អាកអាជីវកម្មបណ្តោះអាសន្នរហូតដល់ថ្ងៃទី១៥ ខែឧសភា លើកលែងកន្លែងលក់ថ្នាំពេទ្យ មន្ទីរពិសោធន៍ គ្លីនិក និងកន្លែងផ្គត់ផ្គង់ម្ហូបអាហារនៅអាចដំណើរការបានធម្មតា។

ចំពោះអ្នកប្រកបរបររត់រ៉ឺម៉ក មិនអាចដឹកអ្នកដំណើរលើសពី ២ នាក់ឡើយ លើកលែងពួកគេជាគ្រួសារតែមួយ។ រីឯបុគ្គលិកតាមស្ថាប័ននានា ត្រូវមានលិខិតបញ្ជាក់ថាគ្មានវិជ្ជមានកូវីដ១៩ ក្នុងរយៈពេលជាង ៧២ម៉ោង ឬ មានបណ្ណបញ្ជាក់ពីការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ១ ដូសដែលមានរយៈពេលជាង ២ សប្តាហ៍។

Medical workers in protective suits attend to novel coronavirus patients at the intensive care unit (ICU) of a designated hospital in Wuhan, Hubei province, China February 6, 2020. Picture taken February 6, 2020. China Daily via REUTERS ATTENTION EDITORS – THIS IMAGE WAS PROVIDED BY A THIRD PARTY. CHINA OUT. – RC2UWE9N0S1O

ក្រៅពីបិទខ្ទប់នេះហើយ ច្បាប់ក៏មានបែងចែកពីបម្រាមគោចរសម្រាប់អនុវត្តន៍នៅថ្ងៃធម្មតា និងថ្ងៃចុងសប្តាហ៍ដោយចាប់ពីថ្ងៃចន្ទ-សុក្រ ហាមមិនឱ្យធ្វើដំណើរចាប់ពីម៉ោង៦ល្ងាច-៥ ភ្លឺ ចំណែកថ្ងៃចុងសប្តាហ៍២ថ្ងៃ ប្រជាជនទាំងអស់ត្រូវបានហាមឃាត់មិនឱ្យមានការធ្វើដំណើរទៅណាផ្តេសផ្តាស លើកលែងតែហាងលក់ទំនិញសំខាន់ៗអាចដំណើរការបាន។

ចំណែកការបិទខ្ទប់នៅរដ្ឋ Odisha វិញនឹងត្រូវអនុវត្តរហូតដល់ថ្ងៃទី១៤ ខែឧសភា ដោយអ្នកស្រុកអាចចេញទៅទិញម្ហូបបានត្រឹមរយៈចម្ងាយ ៥០០ ម៉ែត្រពីផ្ទះចាប់ពីម៉ោង ៦ ព្រឹក-១២ថ្ងៃត្រង់។ រថយន្តក្រុងសាធារណៈ ត្រូវបានផ្អាក ប្រសិនអ្នកដំណើរណាមួយដែលមានភារកិច្ចត្រូវបំពេញអាចជួលតាក់ស៊ីពីព្រលានយន្តហោះបានដោយត្រូវបង្ហាញលិខិតអនុញ្ញាតឱ្យធ្វើដំណើរ។

សូមជម្រាបដែរថា វិបត្តិកូវីដ១៩នៅឥណ្ឌាពេលនេះ នៅមិនទាន់អាចគ្រប់គ្រងបាននៅឡើយ ដោយអ្នកជំងឺបន្តកើនឡើង និងស្លា ប់ជាលំដាប់រៀងរាល់ថ្ងៃ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម