Connect with us

លោក គី សានរ៉ៃយ៉ា (កូនប្រុសនាយឆើត) តក់ស្លុតជាខ្លាំង បន្ទាប់ពីទទួលដំណឹងថា ខ្លួនបានឆ្លងនៅជំងឺកូវីដ-១៩

ភ្នំពេញ៖ បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ កំពុងតែរីករាលដាលជុំវិញពិភពលោក និងកម្ពុជាផងដែរ។

លោក គី សានរ៉ៃយ៉ា ជាតារាសម្តែងមួយដួងក្នុងស្រទាប់យុវវ័យ​ហើយត្រូវជាកូនបង្កើតរបស់តារាកំប្លែង នាយ ឆើត ផងដែរ។ លោក គី សានរ៉ៃយ៉ា បានឆ្លងនៅជំងឺកូវីដ-១៩នេះ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ភរិយារបស់លោក ក៏បានឆ្លងនៅជំងឺកូវីដ-១៩នេះដែរ។ ក្តីបានរម្មណ៍របស់ លោក គី សានរ៉ៃយ៉ា គឺកូនស្រីរបស់លោក និងភរិយា ព្រោះលោកគិតថា តើលោកអាចវិលមករកសភាពដើមដូចពីមុន ឬលោកអាចនឹងចាកឆ្ងាយពីគ្រួសារដែរ ឬ យ៉ាងណាទេ ព្រោះក្នុងពេលនេះរូបលោកបានឆ្លងនៅជំងឺកូនអ្នវីដ-១៩ ទៅហើយ។

លោក គី សានរ៉ៃយ៉ា ពិតជាតក់ស្លុតជាខ្លាំងមុនពេលដែលរូបលោកបានទទួលដំណឹងនេះតាមរយៈគ្រូពេទ្យ ទូរស័ព្ទមកប្រាប់ ថារូបលោកបានឆ្លងជំងឺកូវីដ-១៩ហើយ ពេលនោះជាពេលដែលលោកភ័យខ្លាច ហើយបារម្មណ៍ ចំពោះកូនស្រីរបស់គាត់ ដែលទើបតែមានអាយុ៣ខែ ប៉ុណ្ណោះ ថាតើមានអ្នកណាជួយមើលថែកូនស្រីរបស់គាត់។ ជាយ៉ាងណា លោក គី សានរ៉ៃយ៉ា និងភរិយា ដែលកំពុងមានជំងឺកូវីដ-១៩ ហើយក៏កំពុងតែសម្រាកព្យាបាលនៅសណ្ឋាគារ The Great Duke រយៈពេល២៨ថ្ងៃ ក្នុងការធ្វើតេស្តទាំង២លើក មុនពេលរូបលោក គី សានរ៉ៃយ៉ា និងភរិយា បានជាសះស្បើយពីជំងឺ ប៉ុន្តែរូបលោកនិងភរិយា ក៏បន្តធ្វើចត្តាឡីស័ក ចំនួន២សប្តាហ៍ បន្ថែមទៀត ទើបអាចជុំគ្រួសារបាន។

ចង់ដឹងកាន់តែច្បាស់ តើសប្តាហ៍ក្រោយគ្រួសារណាដែលបានជួបនៅវិបត្តិជំងឺកូវីដ១៩ សូមរង់ចាំទស្សនាកម្មវិធី «ដំណើរជីវិត My COVID 19 Story» ដែលចាក់ផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍ CTN ,CNC ,MYTV និង CBS Digital នៅថ្ងៃសុក្រ វេលាម៉ោង ៧:៣០នាទីយប់ នឹងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

(ទស្សនាវីដេអូ)

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម