Connect with us

ឥណ្ឌា បានបញ្ជាក់ថា អ្នកឆ្លងវីរុសកូវីដ១៩បានថមថយហើយខណៈអ្នកឆ្លងសរុបមានចំនួន ២០ លានករណី

ឥណ្ឌា៖ អ្នកជំងឺជាច្រើននាក់ កំពុងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដោយសារវីរុសកូវីដ១៩ ដោយអ្នកជំងឺជាច្រើននាក់បានឈរឱបបំពង់អុកស៊ីសែននៅមុខមន្ទីរពេទ្យដោយសារមិនមានគ្រែនៅសេសសល់សម្រាប់អ្នកជំងឺទៀតឡើយ។

មន្ទីរពេទ្យទាំងតូចទាំងធំបានបញ្ចេញបំពង់អុកស៊ីសែនគ្មានសល់ ស្របពេលដែលអ្នកឆ្លងកាន់តែច្រើនឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ។ ពលរដ្ឋឥណ្ឌាបានស្លា ប់ជាបន្តបន្ទាប់ជាង ៤០ ម៉ឺនករណី នេះបើយើងតាមតួលេខដែលបានរាយការណ៍កាលពីថ្ងៃ៣០ ខែមេសា។

ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃអង្គារនេះ តួលេខអ្នកឆ្លងបានធ្លាក់ចុះនៅ ៣៥៥,៨៣២ ករណី ខណៈដែលតួលេខសរុបមានចំនួន ២០ លានករណី។ សូមជម្រាបថា កាលពីថ្ងៃចន្ទម្សិលមិញ ចំនួនអ្នកស្លាប់ដោយសារវីរុសកូវីដនៅឥណ្ឌា មានចំនួន ៤៤៨ នាក់ រីឯអ្នកជំងឺជាច្រើននាក់នៅតែខ្វះគ្រែសម្រាកព្យាបាល និងបញ្ហាកង្វះអុកស៊ីសែនដែលខាងមន្ទីរពេទ្យកំពុងដុតដៃដុតជើងរកដោះណោះស្រាយយ៉ាងពេញទំហឹងផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម