Connect with us

៣ថ្ងៃ ពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញជាង១សែននាក់ បានទៅចាក់វ៉ាក់សាំងកូវីដ១៩

ភ្នំពេញ៖ តាមរបាយការណ៍របស់អនុគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ ក្នុងរយៈពេល៣ថ្ងៃកន្លងមកនេះ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្រុមពេទ្យកងទ័ពចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋ បានចំនួនជាងមួយសែននាក់ហើយ។

តាមផែនការក្រសួងការពារជាតិ នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅតំបន់ក្រហមប្រមាណ ៥២ម៉ឺននាក់ និងសម្រេចឱ្យបានរួចរាល់នៅដំណាច់ខែឧសភា ឆ្នាំ២០២១នេះ។

សូមជម្រាបថា នេះជាថ្ងៃទី៤ហើយ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងផែនការចាក់វ៉ាក់សាំងឱ្យបាន ១០០ភាគរយ សម្រាប់ប្រជាពលរដ្ឋរស់ក្នុងនៅរាជធានីភ្នំពេញ។ ដោយឡែកនៅតំបន់ក្រហម កងទ័ពទទួលភារកិច្ចរ៉ាប់រងចាក់ជូនប្រជាពលរដ្ឋនៅ ៤ ខណ្ឌ គឺ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌដង្កោ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម