Connect with us

ធ្លាប់តែឃើញការសម្តែង Joker បរទេស ដល់មកមើលសមត្ថភាពការសម្តែង Joker របស់ខ្មែរដោយលោក កថាជ័យ ក៏មិនធម្មតា

ភ្នំពេញ៖ Joker គឺជាភាពយន្តបរទេសដ៏ល្បីមួយដែលទទួលបានការកោតសរសើរទាំងសាច់រឿង ជាពិសេសការសម្តែងតួអង្គ Joker របស់តារាប្រុស Joaquin Phoenix តែម្តងដែលអ្នកគាំទ្រនាំគ្នាសរសើរមិនដាច់ពីមាត់ឡើយ។

Joker គឺជាខ្សែភាពយន្តមួយដែលបានបង្ហាញពីបុរសម្នាក់មានវិបត្តិផ្លូវចិត្ត និងឯកាបំផុត មិនត្រឹមតែប៉ុណ្ណោះតួអង្គនេះ ក៏ត្រូវបានអ្នកនិពន្ធបង្ហាញពីចំណុចខុសប្រក្រតីត្រង់ថា Joker បង្ហាញការឈឺចាប់តាមរយៈសើចឥតឈប់ដែលជាភាពផ្ទុយស្រលះពីមនុស្សទូទៅ។ ដូចនេះ ការសម្តែងជាតួអង្គ Joker គឺមានភាពពិបាកខ្លាំងបំផុត ប៉ុន្តែតារាប្រុសលោក Joaquin Phoenix នៅតែធ្វើបានល្អរហូតទទួលបានពានរង្វាន់អូស្កាទៀតផង។

ងាកមកមើលពីការសម្តែងតួអង្គ Joker របស់ខ្មែរយើងវិញ ក៏មិនធម្មតាដែរ ដែលកាលពីពេលថ្មីៗនេះ ផលិតករ និងជាតារាសម្តែងលោក កថាជ័យ បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមដោយលោកបានបញ្ជាក់ថា “Joker រៀនសម្តែងនៅផ្ទះ”។ លោកបានបកស្រាយថា អំឡុងពេលវិបត្តិកូវីដកំពុងផ្ទុះឡើងបែបនេះ ដូចបានចំណាយពេលនៅផ្ទះមើលការសម្តែងរបស់តារាបរទេស និងរៀនសម្តែងនៅផ្ទះខ្លួនឯងដើម្បីពង្រឹងសមត្ថភាពបន្ថែម។

គួរឱ្យដឹងដែរថា លោកកថាជ័យ ត្រូវបានអ្នកគាំទ្រទទួលស្គាល់ពីទេពកោសល្យការសម្តែងរបស់លោកជាខ្លាំងដែលភាពយន្តចុងក្រោយកាលពីឆ្នាំ ២០២០ គឺរឿង “ដើម្បីកូន” ត្រូវបានចាក់បញ្ចាំងនៅរោងភាពយន្តដែលមានអ្នកចូលទស្សនាពេញៗរោងកុនតែម្តង។ អ្វីដែលសំខាន់លោក ក៏បានធ្វើឱ្យអ្នកគាំទ្រទាំងក្មេងទាំងចាស់ស្រក់ទឹកភ្នែកតាមដោយមិនដឹងខ្លួនតាមរយៈទេពកោសល្យសម្តែងរបស់លោកទៀតផង៕

(ទស្សនាវីដេអូ)

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម