Connect with us

ជនជាតិឥណ្ឌា ជាបុគ្គលិកក្រុមហ៊ុនផលិតរថយន្ត VinFast ឆ្លងកូវីដ១៩ នៅវៀតណាម

វៀតណាម៖ បុគ្គលិកផ្នែកឯកទេសម្នាក់ ដែលជនជាតិឥណ្ឌា ធ្វើការឱ្យក្រុមហ៊ុនផលិតរថយន្ត VinFast ដែលជាក្រុមហ៊ុនផលិតរថយន្តក្នុងស្រុករបស់វៀតណាម ត្រូវបានរកឃើញថា បានឆ្លងកូវីដ១៩ បន្ទាប់ពីគាត់បានបញ្ចប់ការធ្វើចត្តាឡីស័ក និងវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួននៅទីក្រុងហាណូយ។

FILE PHOTO: Labourers work at Vinfast auto plant on the occasion of its opening ceremony in Hai Phong city, Vietnam June 14, 2019. REUTERS/Kham/File Photo

ជនជាតិឥណ្ឌា វ័យ៣៧ឆ្នាំរូបនេះ បានទទួលលទ្ធផលធ្វើតេស្តពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលវៀតណាម នៅព្រឹកថ្ងៃអង្គារ ទី៤ ខែឧសភា ឆ្នាំ២០២១នេះ។

បុរសខាងលើ បានវិលត្រឡប់មកកាន់ប្រទេសវៀតណាម កាលពីថ្ងៃទី១៧ ខែមេសា និងត្រូវបានអាជ្ញាធរវៀតណាម ឱ្យដាក់ខ្លួនឯងនៅដោយឡែកនៅសណ្ឋាគារមួយ ក្នុងទីក្រុង Hai Phong ហើយទទួលលទ្ធផលតេស្តពីរលើក អវិជ្ជមាន អំឡុងពេលចត្តាឡីស័ក។ ដូច្នេះ អាជ្ញាធរវៀតណាម បានអនុញ្ញាតឱ្យជនជាតិឥណ្ឌាខាងលើ ត្រឡប់ទៅផ្ទះរបស់គាត់ នៅក្រុងហាណូយ ដែលរស់នៅជាមួយប្រពន្ធ និងកូន២នាក់។ ពេលទៅដល់ ទើបគាត់ត្រូវបានគេធ្វើតេស្តម្ដងទៀត និងទទួលបានលទ្ធផល វិជ្ជមានតែម្ដង។

សូមជម្រាបថា ប្រទេសវៀតណាម បានកត់ត្រាចំនួនអ្នកឆ្លងសរុប ២៩៨៥ នាក់ ក្នុងនោះ ជាសះស្បើយ ២៥៦០ នាក់ និង ស្លាប់ ៣៥នាក់។ ការរកឃើញអ្នកផ្ទុកកូវីដ១៩ថ្មីៗ ចំនួន ៣៧ករណី ត្រូវបានកត់ត្រាចាប់ពីថ្ងៃទី២៧ ខែមេសា បន្ទាប់ពីប្រទេសវៀតណាម មិនមានករណីឆ្លងថ្មីប្រហែលជា១ខែ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម