Connect with us

ថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់​រយៈពេល១០ខែឆ្នាំ២០១៨ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន២៦,៩៨១នាក់

បន្ទាយមានជ័យ៖ អាជ្ញាធរមានសមត្ថកិច្ចថៃចាប់បញ្ជូនពលករខ្មែរខុសច្បាប់រយៈពេល១០ខែឆ្នាំ២០១៨តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានចំនួន២៦,៩៨១នាក់ដោយតាមរបាយការណ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងកិច្ចប្រជុំនៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការងនិងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាអិការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សខេត្តបានមានប្រសាសន៍ថា៖ពលករចំណាក់ចេញទៅប្រទេសក្រៅប្រចាំខែតុលា ឆ្នាំ២០១៨ មានសរុបចំនួន១,៤៦៩នាក់ ស្រី៦៨៦នាក់ កុមារ៥នាក់ កុមារី២នាក់ បើប្រៀបធៀបខែកញ្ញា ឆ្នាំ២០១៨ មានចំនួន១,៥៦២នាក់មានការថយចុះចំនួន៩៣នាក់។ ចេញដោយស្របច្បាប់ ៤៤៥នាក់ស្រី២៥៣នាក់ ចេញមិនស្របច្បាប់១,០២៤នាក់ ស្រី៤៣៣នាក់ កុមារ៥នាក់ កមារី២នាក់ពលរដ្ឋត្រឡប់មក វិញចំនួន១,៤៤៧នាក់ (ស្រី៧១៧នាក់កុមារ១៨នាក់កុមារី៤នាក់។

លោកស្រីបានបញ្ជាក់ថា៖អាជ្ញាធរមានសមត្ថកិច្ចថៃបានបញ្ជូនពលករខ្មែរខុសច្បាប់តាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតខេត្តបន្ទាយមានជ័យរយៈពេល១០ខែ ក្នុងឆ្នាំ២០១៨មានសរុបចំនួន២៦,៩៨១នាក់(ស្រី៩,២២៤នាក់)ក្នុងនោះមានកុមារ២,៥៣២ នាក់(កុមារី១,០៣៩នាក់)។បើប្រៀបធៀមនិងតយៈពេល១០ខែ ឆ្នាំ២០១៧ មានចំនួន៦២,៧២៨នាក់គឺមានការថយចុះចំនួន៣៥,៧៤៧នាក់។

លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តនិងជាអនុប្រធានអចិន្ត្រៃយ៍គណកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តបានមានប្រសាសន៍ថា៖ដោយយោងតាមរបាយការណ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ខេត្តក្នុងកិច្ចប្រជុំលទ្ធផលប្រចាំខែតុលាឆ្នាំ២០១៨និងរយៈពេល១០ខែ ឆ្នាំ២០១៨ ឃើញថាពលករខ្មែរចេញទៅរកការងារធ្វើខុសច្បាប់នៅប្រទេសថៃមានការថយចុះ។

លោកស្រីបានមានប្រសាសន៍ណែនាំនិងដាក់វិធានការដល់មន្ត្រីនិងសមត្ថកិច្ចជំនាញត្រូវនិងកម្លាំងឈជើងតាមបន្ទាត់ព្រំដែនមានកម្លាំងនគបាលការពារព្រំដែនគោកនិងកម្លាំងយោធារតាមបន្ទាត់ព្រំដែនត្រូវទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់និងអំពើជួញដូរនិងរត់ពន្ធមនុស្សខុសច្បាប់ត្រូវទប់ស្កាត់អោយបានការពារសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម