Connect with us

ក្រសួងកំណត់យកខេត្តតាកែវ កំពង់ចាម និងកំពង់ស្ពឺ ដែលពលរដ្ឋមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាត ចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានឱ្យដឹងថា ភូមិសាស្ត្រខេត្តតាកែវ ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ ត្រូវបានកំណត់យកជា ភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ស្របតាមប្រកាសលេខ០៨១ សនកប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍។

ចំពោះបុគ្គលដែលមានកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល ត្រូវបានកំណត់ក្នុង ប្រការ៣ និងប្រការ៤ នៃប្រកាសលេខ០៨១ ស.នក.ប្រក ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ស្តីពីកាតព្វកិច្ច ពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពក្នុងអំឡុងពេលនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គលនេះ ត្រូវចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៥ ខែឧសភា រហូតដល់មានការជូនដំណឹងជាថ្មី៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម