Connect with us

ភ្ញៀវទេសចរនៅប្រទេសចិន ប្រមាណ ២៦៥ លាននាក់សម្រុកធ្វើដំណើរកម្សាន្តក្រោយកូវីដ១៩អាចគ្រប់គ្រងបានទាំងស្រុង

ចិន៖ បន្ទាប់ពីការបិទខ្ទប់អស់រយៈពេល ២ ខែនៅប្រទេសចិន ដោយសារវីរុសរាតត្បាតនៃកូវីដ១៩បានវាយលុក ពេលនេះប្រជាជនចិន ជាពិសេសអ្នកនៅទីក្រុង អ៊ូហាន បានមានសេរីភាពឡើងវិញ ដោយវីរុសកូវីដ១៩អាចគ្រប់គ្រងបានទាំងស្រុង។

ពេលនេះចរាចរណ៍នៅប្រទេសចិន បានចេញចរាចរណ៍យ៉ាងសកម្មឡើងវិញហើយ ដោយនៅថ្ងៃឈប់សម្រាកបុណ្យ May Day រយៈពេល ៥ ថ្ងៃចាប់ពីថ្ងៃទី០១-០៥ ឧសភា ប្រជាជនចិន បានចេញធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋានយ៉ាងកកកុញ។

តាមស្ថានីយរថភ្លើង ព្រលានយន្តហោះ និងផ្លូវហាយវេ ពោរពេញដោយមនុស្សសរុបប្រមាណ ២៦៥ លាននាក់ ឈរតម្រង់ជួររង់ចាំជាច្រើនម៉ោង ដើម្បីធ្វើដំណើរទៅទិសដៅរបស់ពួកគេរៀងខ្លួន ខណៈតួលេខកាលពីឆ្នាំ២០១៩ មានចំនួន ១៩៥ លាននាក់ប៉ុណ្ណោះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម