ក្រុមអធិរាជស Real Madrid តែងតាំងលោក Santiago Solari ជាគ្រូបង្វឹកផ្លូវការរយៈពេល៣ឆ្នាំ
ក្រុមអធិរាជស Real Madrid បានចេញសេចក្តីប្រកាសតែងតាំង លោក Santiago Solari ធ្វើជាអ្នកចាត់ការផ្លូវការរយៈពេល៣ឆ្នាំ។ បុរសជនជាតិអាហ្សង់ទីនវ័យ៤២ឆ្នាំបានជួយអោយក្រុមឈ្នះ៤ប្រកួតជាប់គ្នាហើយ ក្រោយមកដឹកនាំជំនួស លោក Julen Lopetegui ដែលត្រូវបានបណ្តេញចេញពីតំណែងកាលពីខែមុន។
ក្រុមជើងឯក La Liga ៣៣បានចេញសេចក្តីថ្លែងការជាផ្លូវការក្នុងការតែងតាំងនេះ ព្រោះច្បាប់របស់លីគបាល់ទាត់អេស្ប៉ាញមិនអោយមានគ្រូបង្វឹកបណ្តោះអាសន្នមកដឹកនាំក្រុមលើសពី២សប្តាហ៍ឡើយ។
លោក Santiago Solari បានក្លាយជាគ្រូបង្វឹកដែលចាប់ផ្តើមការងារយ៉ាងល្អបំផុតក្នុងប្រវត្តិសាស្ត្ររបស់ Real Madrid ក្រោយពីដឹកនាំក្រុមទទួលបានជ័យជំនះលើ Melilla នៅពាន Copa del Rey ឈ្នះ Viktoria Plzen នៅ UEFA Champions League និងឈ្នះ Real Valladolid រួមជាមួយ Celta Vigo នៅ La Liga៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍