Connect with us

ក្រុមភ្ញៀវហ្គាណាយកឈ្នះក្រុមម្ចាស់ផ្ទះអ៊ុយរ៉ុយហ្គាយ៥ទល់នឹង០នៅថ្ងៃបើកឆាកពានរង្វាន់ FIFA U17 Women World Cup 2018

ក្រុមជម្រើសជាតិនារីហ្គាណាអាយុក្រោយម១៧ឆ្នាំបានឡើងទៅឈរនៅកំពូលតារាងពូល A បន្ទាប់ពីយកឈ្នះអ៊ុយរ៉ុយហ្គាយ៥ទល់នឹង០នៅ ពានរង្វាន់ FIFA U17 Women World Cup 2018។
ក្នុងជំនួបនៅទឹកដី Estadio Charrúa នាទីក្រុង Montevideo ក្រុមភ្ញៀវបានធ្វើការគាបសង្កត់យ៉ាងខ្លាំងទៅលើក្រុមម្ចាស់ផ្ទះដោយរកបាន២គ្រាប់នៅក្នុងវគ្គទី១ដែលជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Mumuni នៅនាទីទី២០ និង Abdulai នៅនាទីទី២៥។
លុះចូលដល់វគ្គទី២ Millot Pokuaa ក៏បានបន្ថែម១គ្រាប់ទៀតនៅនាទីទី៦៦ មុនពេលប្រធានក្រុម Abdulai បន្ថែម២គ្រាប់ទៀតដោយជួយឲ្យក្រុមផ្កាយខ្មៅស្រវ៉ាយកបាន៣ពិន្ទុស្រួលៗនៅថ្ងៃបើកឆាកតែម្តង។
ដោយសម្រាប់ជំនួបបន្ទាប់ ហ្គាណាត្រូវបន្តជួបជាមួយហ្វាំឡង់ ខណៈអ៊ុយរ៉ុយហ្គាយត្រូវប៉ះជាមួយនឹងញូហ្សេឡេនដែលមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CTN និង MYTV ផងដែរ។

ប្រែសម្រួលដោយ៖ នី ឫទ្ធី

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម