Connect with us

កុមារាអាយុ៦ឆ្នាំម្នាក់ បានឆ្លងជម្ងឺកូវីដ-១៩ ពីម្ដាយបានធ្វើឱ្យមហាជនរន្ធត់នៅលើបណ្តាញសង្គម នឹងចេញមុខមកបកស្រាយក្នុងកម្មវិធី «ដំណើរជីវិត My COVID 19 Story»

អត្ថបទ៖ ឡុង រតនា

ភ្នំពេញ៖ ប្រិយមិត្តពិតជានៅចាំមិនភ្លេចពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់ របស់កុមារាម្នាក់ដែលមានអាយុ ៦ឆ្នាំ រស់នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានឆ្លងជំងឺកូវីដ-១៩ ពីម្តាយ កាន់ថង់ក្រដាស់មួយដាក់ខោអាវដើរឡើងឡានពេទ្យយ៉ាងស្រងេះស្រងោច ។
ក្រោយមានបង្ហោះនៅរូបថត និងវីដេអូ ជាច្រើនរបស់កុមារា រស់ សុវណ្ណថេតនូវសកម្មភាពពេលដែលកុមារាម្នាក់នេះ ត្រូវបានក្រុមការងារគ្រូពេទ្យមកយកទៅព្យាបាលជំងឺ បន្ទាប់ពីរកឃើញថា ក្មួយប្រុសមានវិជ្ជមានជំងឺកូវីដ-១៩ ដែលបានឆ្លងពីម្តាយ គឺអ្នកស្រី រស់ ស្រីណុច វីដេអូទាំងអស់នោះ ត្រូវបានមហាជនជាច្រើនធ្វើចែករំលែក នៅក្តីអាណិតអាសូរ ស្ទើរខ្លោចចិត្ត ទាំងស្រក់ទឹកភ្នែក ពេញបណ្តាញសង្គមហ្វេសប៊ុក។

អ្នកស្រី រស់ ស្រីណុច បានរៀបរាប់ថា គាត់ពិតជាអាណិតកូនប្រុសរបស់គាត់ណាស់ ទាំងមិនដឹងថាកូនប្រុសរបស់ខ្លួនឆ្លងជំងឺកូវីដ-១៩ នេះទេ បន្ទាប់ពីមានការប្រាប់ពីលោកគ្រូពេទ្យថា កូនប្រុសរបស់អ្នកស្រី បានឆ្លងជំងឺកូវីដ-១៩ ពីអ្នកស្រី ពេលនោះហើយដែលរូបគាត់ពិបាកនឹងទទួល ហើយស្រក់ទឹកភ្នែក អាណិតកូន ដោយហេតុថាកូនប្រុសរបស់គាត់ ត្រូវធ្វើដំណើរមកកន្លែងសម្រាកព្យាបាលតែម្នាក់ឯងក្នុងចំណោមភ្នែកមហាជនដែលនៅជិតខាងជុំវិញមិនហ៊ាននៅក្បែរ។

ទស្សនិកជនពិតជាចង់ដឹងពីដំណើរសាច់រឿងរបស់ គ្រួសារអ្នកស្រី និងកូនប្រុសគាត់ ដែលបានជួបនៅវិបត្តិជំងឺកូវីដ-១៩ថាទៅជាយ៉ាងណានោះ សូមកុំភ្លេចចូលរួមមទស្សនា កម្មវិធី “ដំណើរជីវិត” My COVID 19 Story ដែលធ្វើការចាក់ផ្សាយជូនទស្សនានៅថ្ងៃ សុក្រ ទី៧ ខែឧសភា វេលាម៉ោង ៧:៣០នាទីយប់ នឹងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម