វារីអគ្គីសនីសេសានក្រោម២ នឹងដំណើរការពេញលេញ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨
ស្ទឹងត្រែង ៖ វារីអគ្គីសនីសេសានក្រោម២ ដែលមានអនុភាព ៤០០ មេហ្គាវ៉ាត់ នឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការណ៍ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ។
បើតាមឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល ដែលបានដឹកនាំគណៈប្រតិភូ និងក្រុមការងារខេត្តចុះពិនិត្យវឌ្ឍនភាព នៃការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនេះ បានអោយដឹងថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធវារីអគ្គីសនី ដ៏ធំមួយនេះ ។
គួររំលឹកថា ទំនប់វារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅក្នុងឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទំនប់វារីអគ្គីសនីដែលធំជាងគេមួយនៅក្នុងប្រទេសកម្ពុជា បានបិទទ្វារទឹកកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧កន្លងទៅ ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន។
ទំនប់វារីអគ្គិសនីនេះ បណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hydrolancang International Energy ក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ាគិត ម៉េង និងក្រុមហ៊ុន EVN មកពីប្រទេសវៀតណាម ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍