Connect with us

រឿងរ៉ាវលម្អិតផ្ទាល់របស់ តារាកំប្លែងអ្នកនាង សេន ចិន្តា ហៅស្រី អ៊ីត ក្រោយពេលដឹងថាបានឆ្លងជំងឺកូវីដ១៩ នឹងលើកមកក្នុងកម្មវិធី «ដំណើរជីវិត My COVID 19 Story»

កម្សាន្ត៖ នៅមុនថ្ងៃទី១១ ខែមិនា ឆ្នាំ២០២១ក្រុមគ្រូពេទ្យបានទាក់ទងមកអ្នកនាង សាន ចិន្តា ហៅស្រី អ៊ីត ហើយប្រាប់អ្នកនាងថា សូមអ្នកនាងកុំភ័យ ទប់អារម្មណ៍ ពេលនេះអ្នកនាងមានវិជ្ជមានជំងឺកូវីដ១៩ហើយ ហើយក្រុមគ្រូពេទ្យក៏ទៅទទួលយកអ្នកនាងមកសម្រាកព្យាបាល នៅសណ្ឋាគារ “The Great Duke” ពេលនោះហើយដែលស្រីអ៊ីតតក់ស្លុតជាងគេ ទឹកភ្នែករបស់គាត់ក៏ចាប់់ផ្តើមស្រក់ចុះមក នេះជាលើកទីមួយហើយដែលគាត់ មានអារម្មណ៍វិលវល់ថា តើគាត់នឹងអាចត្រលប់មកជួបជុំក្រុមគ្រួសារវិញបានដែរឬទេ?

រឿងរ៉ាវលម្អិតរបស់តារាកំប្លែងអ្នកនាង សេន ចិន្តា ហៅស្រី អ៊ីត ក៏បានបង្ហាញអារម្មណ៍ពិតរបស់គាត់ បន្ទាប់ពីដឹងថា រូបគាត់បានឆ្លងជំងឺកូវីដ១៩ ពីអ្នកដទៃ ទាំងរូបគាត់មិនបានដឹងខ្លួនបន្តិចសោះឡើយ។ អ្នកនាង សេន ចិន្តា ហៅស្រី អ៊ីត គាត់បានរៀបរាប់ប្រាប់ក្រុមការងារកម្មវិធី «ដំណើរជីវិត My COVID 19 Story» ថា “ខ្ញុំពិតជាភ័យខ្លាចខ្លាំងណាស់ ដោយគិតថាពិតជាមិនអាចមកជួបជុំក្រុមគ្រួសាររបស់វិញបានទៀតនោះទេហើយ” ហើយគាត់បានបន្ថេមថា គាត់ពិតជាខ្លាចមិនបានសម្តែងកំប្លែងទៀតទេ ព្រោះគាត់មានជំងឺកូវីដ១៩ ជាជំងឺមួយដែលមនុស្ស ជាច្រើនមានការភ័យខ្លាច។

បើសិនទស្សនិកជនចង់ដឹងកាន់តែច្បាស់ពីជីវិតពិតរបស់អ្នកនាង សេន ចិន្តា ហៅស្រី អ៊ីត កាន់តែច្បាស់ជាមួយនិងបទសំភាសន៍ផ្ទាល់ បន្ទាប់ពីអ្នកនាងមានវិជ្ជមានជំងឺកូវីដ១៩ សូមរង់ចាំទស្សនា កម្មវីធី «ដំណើរជីវិត My COVID 19 Story» តាមរយៈកញ្ចក់ទូរទស្សន៍ CTN,CNC,MYTV និង CBS Digital នៅថ្ងៃសុក្រ ទី១៤ ខែឧសភា វេលាម៉ោង ៧:៣០នាទីយប់ នឹងមានចាក់ផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម