មិននឹកស្មានថា កញ្ញា ចន្ធី ដាឡែន អាចធ្វើបាននូវរឿងទាំងនេះសោះ (មានវីដេអូ)
ភ្នំពេញ៖ កញ្ញា ចន្ធី ដាឡែន គឺជាតារាសម្តែងដ៏ស្រស់ស្អាតបែបសុភាព ហើយមិនតែប៉ុណ្ណោះគាត់ក៏មានទេពកោសល្យក្នុងការសម្តែង ទាំងបែបមនោសញ្ចេតនា និងបែបក្រមិចក្រមើម ដែលគួរអោយស្រលាញ់ ។
ថ្មីៗនេះ កញ្ញា ទើបតែបញ្ចប់ការថតភាពយន្តរឿងភាគថ្មីរបស់ទូរទស្សន៍ CTN គឺ រឿង “ឆន្ទា” ដែលកញ្ញា ដើរជាតួឯកស្រីនៅក្នុងរឿងនោះផងដែរ ។ ក្នុងឈុតនិមួយៗ កញ្ញាអាចធ្វើបានគ្រប់ទម្រង់នៃការសម្តែង ទាំងការយំ សើចសប្បាយ និង ងក់ង គឺគាត់សម្តែងបានចូលតួ និងមិនធ្វើអោយអ្នកដឹកនាំរឿង ខកចិត្តក្នុងការជ្រើសរើសគាត់មកសម្តែងរឿងភាគនេះឡើយ ។
កញ្ញា ចន្ធី ដាឡែន ក៏សង្ឃឹមថា ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN នឹងជួយគាំទ្ររូបនាងក៏ដូចជារឿង “ឆន្ទា” នេះផងដែរ ។
សូមបញ្ចាក់ថារឿង “ឆន្ទា” មានការចូលរួមសម្តែងពីតារាល្បីៗគ្រប់ជំនាន់ ដែលធ្វើអោយផ្ទៃរឿងទាំងមូលមានភាពរស់រវើក និងកាន់តែជក់ចិត្តក្នុងការតាមដានទស្សនា។
ដូចច្នេះសូមទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN កុំភ្លេចរង់ចាំទស្សនារឿងភាគដ៏ល្អឯកនេះដែលនឹងចាក់បញ្ចាំងនាពេលឆាប់ៗខាងមុខនេះហើយ ៕
សូមទស្សនាវីដេអូ៖
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍