ក្រុមហ៊ុនម្ហូបអាហារកូរ៉េជាច្រើន ស្វែងរកឪកាសវិនិយោគ និងដៃគូពាណិជ្ជកម្ម នៅកម្ពុជា
ភ្នំពេញ ៖ ស្ថានទូតសាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិព័រណ៍ពាណិជ្ជកម្មអាហារឆ្នាំ ២០១៨ នៅរាជធានីភ្នំពេញ ដើម្បីពង្រឹងការផ្លាស់ប្តូរគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិផល កូរ៉េ – កម្ពុជា ។
ពិព័រណ៌នេះ រៀបចំឡើងដោយកិច្ចសហការរវាងស្ថាប័ន AT, KOTRA និង ស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីមន្ត្រីរដ្ឋាភិបាល និង អ្នកជំនួញជាង ២០០នាក់។
បើតាមស្ថានទូតកូរ៉េ បានអោយដឹងថា ក្រុមហ៊ុនកូរ៉េចំនួន ១៥ បានមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីផ្សព្វផ្សាយផលិតផលកសិកម្ម។ លើសពីនេះទៀត ផលិតផលកសិកម្មកម្ពុជា ក៏ត្រូវបានបង្ហាញនៅកន្លែងដាច់ដោយឡែកពីគ្នា ដើម្បីលើកកម្ពស់អត្ថប្រយោជន៍ទៅវិញទៅមកនៃកិច្ចសហប្រតិបត្តិការនេះ។
ដើម្បីណែនាំផលិតផលកសិកម្មកូរ៉េបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា កម្មវិធីនេះត្រូវបានរៀបចំឡើងដោយអ្នកផលិត និងអ្នកនាំចូល ក៏ដូចជាអ្នកចែកចាយនៅប្រទេសកម្ពុជា បានមកជួបគ្នា ដោយផ្ទាល់។
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ លោក Oh Nak-young សង្ឃឹមថា ព្រឹត្តិការណ៍នេះ នឹងរួមចំ ណែកដល់ «សហគមន៍របស់ប្រជាពលរដ្ឋ» ដែលត្រូវបានផ្សព្វផ្សាយដោយរដ្ឋាភិបាលកូរ៉េ តាម រយៈការជំរុញការផ្លាស់ប្តូរផលិតផលកសិកម្មរវាងប្រទេសទាំងពីរ ។
បើតាម ឯកអគ្គរដ្ឋទូតកូរ៉េ បានលើកឡើងថា ឥឡូវនេះ ប្រទេសកម្ពុជា បានប្រែក្លាយពីប្រទេសដែលមានប្រាក់ចំណូលទាប ទៅជាប្រទេសចំណូលមធ្យមកម្រិតទាប ។ ដូច្នេះ ធ្វើឲ្យក្រុមហ៊ុន កូរ៉េជាច្រើន មានការចាប់អារម្មណ៍មកបណ្តាក់ទុនរកស៊ីនៅប្រទេសកម្ពុជា ដើម្បីនាំចេញកសិផលពីប្រទេសកម្ពុជា ទៅកាន់ប្រទេសកូរ៉េ ហើយពួកគេអាចកែច្នៃនៅប្រទេសកូរ៉េ ឬ ក៏កែច្នៃនៅប្រទេសកម្ពុជា ក៏បានដែរ ។ ចំពោះសហគ្រាសកូរ៉េ ដែលចូលរួមនេះ គឺមានបទពិសោធន៍ជាច្រើន ក្នុងការកែច្នៃកសិផល ធ្វើជាផលិតផលម្ហូបអាហារ។
នេះជាកម្មវិធី ដែលស្ថានទូតកូរ៉េ សាកល្បងទាក់ទាញវិនិយោគកូរ៉េ ឲ្យមកវិនិយោគនៅកម្ពុជា រួចធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសទីផ្សារប្រទេសកូរ៉េ ហើយ ស្ថានទូតកូរ៉េនឹងបន្តរៀបចំធ្វើកម្មពិធីបែបនេះបន្តទៀតនៅឆ្នាំក្រោយៗ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាម្រាញ់ និងនេសាទ សង្ឈឹមថា តាមរយៈពិ ព័រណ៍ពាណិជ្ជកម្ម ម្ហូបអាហារកូរ៉េឆ្នាំ ២០១៨នេះ នឹងធ្វើឲ្យក្រុមហ៊ុនកូរ៉េមួយចំនួន ចាប់យកឳកាសវិនិយោគនៅប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃផលិតផល កសិកម្ម ហើយនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ។
តាមការរំពឹងទុក ព្រឹត្តិការណ៍នេះ នឹងទាក់ទាញមនុស្សប្រហែលជាង ២០០នាក់ មកពីឧស្សាហកម្មកសិកម្ម និង ម្ហូបអាហារ ចូលរួមដើម្បីផ្លាស់ប្តូរនិងការពិគ្រោះយោបល់អាជីវកម្ម។
សូមបញ្ជាក់ថា ប្រទេសកូរ៉េ គឺជាប្រទេសនាំមុខគេខាងផ្នែកឧស្សាហកម្មកសិផលនៅអាស៊ី ហើយម្ហូបអាហារកូរ៉េ ជាច្រើនបានទទួលការពេញនិយមនៅក្នុងប្រទេសកម្ពុជា ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍