២គ្រាប់របស់ Kane ជួយអោយអង់គ្លេស ឈ្នះទុយនេស៊ី នៅជំនួប ពូលG
អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស មានភាពរីករាយយ៉ាងខ្លាំងចំពោះ Harry Kane ដែលរកបាន២គ្រាប់ម្នាក់ឯង ដើម្បីយកឈ្នះទុយនេស៊ី នៅពូល G ពានរង្វាន់ FIFA World Cup 2018 កាលយប់មិញ។
ការប្រកួតនាទីលាន វ៉ុលហ្កោហ្រ្កាត (Volgograd Arena) ខ្សែប្រយុទ្ធមកពីក្លិប Tottenham Hotspur ស៊ុតបើកឆាកយ៉ាងស្អាតនៅនាទី១១ តែនៅនាទី៣៥ កីឡាករ ហ្វើរចានី សាស្ស៊ី (Ferjani Sassi) របស់ទុយនេស៊ីបានតាមស្មើវិញដោយការទាត់បាល់ពិន័យ១១ម៉ែត្រ។
លទ្ធផល ១-១ នេះត្រូវគិតថារក្សាដល់ចប់ការប្រកួតទៅហើយ ដ្បិតមិនមានគ្រាប់បាល់ចូលទីទៀតសោះ ស្រាប់តែនៅចុងម៉ោង នាទី៩០+១ ទើប Harry Kane ដដែលបានតែត១គ្រាប់ទៀត នាំយកជ័យជំនះមកអោយក្រុមតោកំណាចតែម្តងគឺ ២ទល់នឹង១។
ការប្រកួតនេះ ពុំសូវមានអ្នកទស្សនាពីអង់គ្លេសច្រើនទេនៅទីក្រុងវ៉ុលហ្កោហ្រ្កាត(Volgograd) តែសម្លេងអឺងកងលាន់រំពងយ៉ាងខ្លាំង។រីឯអ្នកគាំទ្រទុយនេស៊ី ដែលហាក់មានចំនួនច្រើនជាងនោះ បានដើរចេញទាំងទឹកមុខក្រៀម និង ខ្លះថែមទាំងបោះទង់ជាតិចោលទៀតផង៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍