Connect with us

តើមានមុខម្អូបអ្វីខ្លះនៅក្នុងពិធីលៀងសាយភោជន៍ប្រជុំអាស៊ាននៅប្រទេសសិង្ហបុរី?

ម្ហូបពិសេសៗភាគច្រើនជាម្ហូបសិង្ហបុរីផ្ទាល់ត្រូវបានគេរៀបចំឡើង ក្នុងកម្មវិធីលៀងសាយភោជន៍ទទួលស្វាគមន៍ថ្នាក់ដឹកនាំកំពូលប្រទេសអាស៊ាន និងថ្នាក់ដឹកនាំមកពីប្រទេស ចិន រុស្ស៊ី និងអាមេរិកនៅល្ងាចថ្ងៃទី១៤ខែវិច្ឆការ ២០១៨។ មុខម្ហូបទាំងនោះរួមមាន ឡាក់សា (Laksa) ឬមីស៊ុបបែបសិង្ហបុរី និង នុំប័ងដុតកាយ៉ា Kaya Toast ដែលសុទ្ធសឹងតែជាម្ហូបតាមបែបអ្នកស្រុករស់នៅប្រទេសសិង្ហបុរី។


អាហារ ដំបូងក្នុងពិធីជបលៀងនោះ មានដូចជា លៀសសមុទ្រម្យ៉ាង scallops diver ត្រីសាម៉ុន និងញាំ ស្វាយលាយបន្លែ ។ បន្ទាប់មកគឺ មីស៊ុប រសជាតិបែបឡាក់សា Laksaរបស់ប្រទេសសង្ហបុរី ។ ចំនែកឯម្ហូបសំខាន់ក្នុងកម្មវិធីលៀងសោយភោជន៍ល្ងាចនោះរួមមានឆ្អឹងជំនីគោខជាមួយទឹកជ្រលក់ម្រិចខ្មៅ និងបង្គងយក្ស Boston ដែលរួមមានទឹកជ្រលក់ប៊័រនិងខ្ចឹម និងបន្លែមួយចំនួន។ ចំណែកឯបង្អែមវិញរួមមាន នុំប័ងដុតបែបសិង្ហបុរី (Kaya Toast) ដែលភាគច្រើនគេនិយមពិសារក្នុងអាហារពេលព្រឹក និងការ៉េមរសជាតិកាហ្វេ។

សូមបញ្ចាក់ផងដែលថាថ្នាក់ដឹកនាំកំពូលដែលបានចូលរួមក្នុងកម្មវិធីនេះមានដូចជា៖ ថ្នាក់ដឹកនាំកំពូលៗប្រទេសអាស៊ាន និង នាយករដ្ឋមន្រ្តីប្រទេសចិន Li Kegiang អនុប្រធានាធិបតីអាមេរិក Mike Pence ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi នាយករដ្ឋមន្ត្រីនូវែលសេឡង់លោក Jacinda Ardern កាណាដា លោក Justin Trudeau នាយករដ្ឋមន្ត្រីនិងជាប្រធានមូលនិធិរូបិយវត្ថុអន្ដរជាតិ Christine Lagarde ជាដើម៕

ញាុំសាឡាត់

ត្រីសាម៉ុន

ខ ឆ្អឹងជំនីគោ

នុំប័ងដុតបែបសិង្ហបុរី

ឡាក់សារ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម