Connect with us

ក្រសួងដឹកជញ្ជូនថៃ បញ្ជាក់ថា ផ្លូវ៤គន្លងថ្មីដែលតភ្ជាប់មកកម្ពុជាត្រង់ស្ពានស្ទឹងបត់-បានណងអៀន សម្រេចបាន៧០%

ខេត្តស្រះកែវ៖ ក្រសួងដឹកជញ្ជូន នៃប្រទេសថៃ បានឱ្យដឹងថា ផ្លូវថ្មីមួយ ដែលតភ្ជាប់ប្រទេសថៃ និង កម្ពុជា បានសម្រេចការសាងសង់ ៧០% ហើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ។

ផ្លូវដែលមាន ៤គន្លងនេះ នឹងត្រូវប្រសិទ្ធនាមថា “ផ្លូវ 3656” ដែលតភ្ជាប់ទៅកាន់ចំណុចបានណងអៀន នៅក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។ សូមបញ្ជាក់ថា ត្រង់ចំណុចបានណងអៀននេះ គឺតភ្ជាប់តំបន់មកស្ទឹងបត់ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ដោយស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)។

ក្រសួងដឹកជញ្ជូនថៃ បន្តថា ផ្លូវ 3656 នេះត្រូវបានចំណាយទឹកប្រាក់សាងសង់ប្រហែល ២ពាន់លានបាត និងមានប្រវែងប្រហែល ២៥គីឡូម៉ែត្រ តភ្ជាប់ជាមួយផ្លូវ 33 និង ផ្លូវ 3366 ។ វានឹងរួមចំណែកក្នុងការកាត់បន្ថយការកកស្ទះនៅចំណុចបានក្លងលឹក (ប៉ោយប៉ែត) ដើម្បីបង្កភាពងាយស្រួលដល់ការដឹកទំនិញ និងអ្នកទេសចររវាងប្រទេសទាំងពីរ។

ក្រសួងដឹកជញ្ជូនថៃ បានបន្ថែមថា ផ្លូវ 3656 នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរ នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម