រឿងរ៉ាវពិតពីមរណភាពរបស់ម្តាយ ស្រីពីន តារាកំប្លែង ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ធ្វើឱ្យអារម្មណ៍របស់កញ្ញាពិបាកទទួលបំផុតក្នុងជីវិតរបស់គាត់
អត្ថបទ៖ ឡុង រតនា
ភ្នំពេញ៖ បច្ចុប្បនេះការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា បានសម្លាប់មនុស្ស ១៦៤នាក់មកដល់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ នេះ ហើយក៏មានអ្នកឆ្លងជាច្រើនរាប់ពាន់នាក់កំពុងតែសម្រាកព្យាបាលផងដែរ។ សម្រាប់សប្តាហ៍នេះ កញ្ញា ស្រីពីន ដែលជាតារាកំប្លែងរួមអាជីពជាមួយ នាយ ក្រឹម ក៏បានលើកយកនៅរឿងរ៉ាវផ្ទាល់ខ្លួន ពីការទទួលមរណភាពរបស់ម្តាយ ដែលបានស្លាប់ដោយសារជំងឺកូវីដ១៩ មកបង្ហាញជូនទស្សនិកជនឱ្យបានជ្រាបដឹងផងដែរ។
លោកស្រី អ៊ិន ម៉ាធីតា អាយុ៦២ឆ្នាំ ជាម្តាយបង្កើតរបស់តារាកំប្លែង ស្រីពីន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមីនា នៅមន្ទីពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺកូវីដ១៩ វាយលុកយ៉ាងធ្ងន់ធ្ងរ កាលពីកន្លងទៅនេះ។ ស្រីពីន មានការសោកស្តាយជាខ្លាំងនៅពេលដឹងដំណឹងថាម្តាយរបស់ខ្លួនបានស្លាប់ដោយសារជំងឺកូវីដ១៩ ដោយគិតថាម្តាយរបស់ខ្លួនមិនដែលឈឺអ្វីពីមុននោះឡើយ ហេតុអ្វីពេលនេះអ្នកម្តាយទៅចោលកូនឆាប់រហ័សយ៉ាងនេះ។
ប្រសិនបើទស្សនិកជនចង់ដឹងពីរឿងរ៉ាវនៃការស្លាប់របស់ម្តាយ ស្រីពីន ដែលរងគ្រោះដោយសារតែជំងឺកូវីដ១៩ សូមកុំភ្លេចទស្សនាកម្មវិធី «ដំណើរជីវត» My COVID 19 Story ដែលផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ CTN ,CNC ,MYTV និង CBS Digital រៀងរាល់ថ្ងៃ សុក្រ វេលាម៉ោង ៧:៣០នាទី នឹងមានចាក់ការផ្សាយឡើងវិញនៅលើកញ្ចក់ទូរទស្សន៍
– CTN នៅថ្ងៃអាទិត្យ ម៉ោង ១០:៣០-១១:០០
– MyTV នៅថ្ងៃអង្គារ ម៉ោង ១៦:០០-១៦:១៥
– CNC នៅថ្ងៃសៅរ៍ ម៉ោង ៩:០០-៩:៣០ និងថ្ងៃចន្ទ ម៉ោង ៩:០០-៩:៣០៕
(ទស្សនាវីដេអូ)
<iframe src=”https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fwww.facebook.com%2Fmytvcambodia%2Fvideos%2F758081814886292%2F&show_text=false&width=560″ width=”560″ height=”314″ style=”border:none;overflow:hidden” scrolling=”no” frameborder=”0″ allowfullscreen=”true” allow=”autoplay; clipboard-write; encrypted-media; picture-in-picture; web-share” allowFullScreen=”true”></iframe>
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍