កីឡាការិនីប្រដាល់ពាក់ម៉ាសនិងរុំកន្សែងដើម្បីទប់ទល់នឹងអ័ព្ទពុលនៅក្នុងប្រទេសឥណ្ឌា
ឥណ្ឌា៖ កីឡាការិនីប្រដាល់ដែលកំពុងហ្វឹកហាត់នៅរដ្ឋធានីញូដេលីរបស់ឥណ្ឌាដើម្បីត្រៀមការប្រកួតជើងឯកពិភពលោកក្នុងសប្ដាហ៍នេះ បាននាំគ្នាពាក់ម៉ាស រុំកន្សែង និងថែមទាំងយកអាវយឺតមករុំមាត់ទៀតផង ដើម្បីទប់ទល់នឹងអ័ព្ទពុលដែលកំពុងកើនឡើងលើសកំណត់សុវត្ថិភាព។
ការប្រកួតប្រដាល់ដណ្ដើមជើងឯក AIBA Women’s World Boxing Championship (អៃបា វូមេន វើល បក់ស៊ីង ឆេមពានស៊ីប) ធ្វើឡើងនៅក្នុងវិមានកីឡាដ្ឋានចាប់ពីថ្ងៃទី១៥ខែវិច្ឆិការហូតដល់ថ្ងៃទី២៤ខែវិច្ឆិកា ប៉ុន្តែក្រុមអ្នកប្រដាល់នានាកំពុងរអ៊ូរទាំអំពីអ័ព្ទពុលដែលកំពុងវាយប្រហារទីក្រុងញូដេលី បង្កឡើងដោយរដូវដុតរោមមុខ និងការបញ្ចេញផ្សែងពីយានយន្ត ព្រមទាំងរោងចក្រឧស្សាហកម្មនានា។ អាកាសធាតុដែលគ្មានខ្សល់ជួយបក់ការបំពុលឱ្យទៅឆ្ងាយ បានធ្វើឱ្យបញ្ហាកាន់តែអាក្រក់ឡើងក្នុងទីក្រុងមួយដែលមានការបំពុលធ្ងន់ធ្ងរបំផុតក្នុងពិភពលោក៕
ប្រែសម្រួលដោយ៖ នី ឫទ្ធី
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍