អ្នកចាត់ការថ្មី Claudio Ranieri នឹងបានរង្វាន់១លានផោនប្រសិនជួយឱ្យ Fullham បន្តនៅ Premier League
Fullham (ហ្វូលហាម) គ្រោងផ្ដល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកចាត់ការថ្មី គឺលោក Claudio Ranieri (ខ្លាដ្យូ រានេរិ) នូវទឹកប្រាក់ចំនួន១លានផោន ប្រសិនជាលោកអាចជួយក្លិបបន្តឈរជើងនៅ Premier League ដល់រដូវកាលក្រោយបាន។
អតីតគ្រូដែលជួយឱ្យ Leicester City ឈ្នះពានរង្វាន់ Premier League ត្រូវបានតែងតាំងធ្វើជាអ្នកចាត់ការថ្មីរបស់ Fullham កាលពីម្សិលមិញ បន្ទាប់ពីក្លិបបានបណ្ដេញលោក Slavisa Jokanovic (ស្លាវីសា ចូកានូវិក) ចេញពីតំណែង។
Fulham បច្ចុប្បន្នស្ថិតនៅបាតតារាង Premier League តែម្តង ដោយចាញ់៦ប្រកួតជាប់ៗគ្នា ហើយក្លិបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បានឱ្យដឹងថា លោក Ranieri (រានេរិ) បានចុះកុងត្រាច្រើនឆ្នាំជាមួយក្លិប ហើយការមកដល់របស់លោក គឺដើម្បីជួយក្លិបគេចចេញពីតំបន់គ្រោះថ្នាក់។
ប្រែសម្រួលដោយ៖ នី ឫទ្ធី
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍