Romelu Lukaku រកបាន២គ្រាប់ជួយអោយ បែលហ្ស៊ិក ធានាជ័យជំនះលើប៉ាណាម៉ា នៅជំនួបបើកឆាកពូល G ពានរង្វាន់ FIFA World Cup 2018
ការប្រកួតបើកឆាកពូល G ពានរង្វាន់ FIFA World Cup 2018 នាទីលាន Fisht Stadium កណ្តាលក្រុង Sochi កាលយប់មិញ, ក្រុមជម្រើសជាតិបែលហ្ស៊ិកបានយកឈ្នះ ប៉ាណាម៉ាដោយលទ្ធផលរហូត ៣-០។
បែលហ្ស៊ិកដែលកំពុងឈរលេខ៣ នៅតារាងចំណាត់ថ្នាក់ FIFA មិនទាន់អាចធ្វើអ្វីដៃគូបានឡើយ នៅ៤៥នាទីដំបូង។ លុះមកដល់វគ្គទី២ការវាយសម្រុកដ៏ខ្លាំងក្លាធ្វើអោយ ពួកគេរកបានគ្រាប់បាល់ផ្ទួនៗគ្នាតែម្តង។ ជាក់ស្តែង នៅនាទី៤៧ ខ្សែប្រយុទ្ធ ដ្រេស មើរថេន (Dries Mertens) មកពី Napoli ជាអ្នកបំបែកពងមាន់បានសម្រេច។
បន្តដល់នាទី៦៩ ខ្សែប្រយុទ្ធ Romelu Lukaku បានតែតចូលទីគ្រាប់ទី២ មុនពេលគ្រាប់ទី៣ កើតឡើងដោយសារថ្វីជើងរបស់កីឡាករ Man UTD រូបនេះទៀត នៅនាទី៧៥ ធានាជ័យជំនះយ៉ាងកក់ក្តៅសម្រាប់បែលហ្ស៊ិក។ ការឈ្នះនេះធ្វើអោយក្រុមរហស្សនាមបិសាចក្រហមទ្វីបអឺរ៉ុបឈរលេខមួយនៅពូល G ខណៈក្រុមតោកំណាចអង់គ្លេស នៅលេខ២ មាន៣ពិន្ទុ ដូចគ្នា រីឯទុយនេស៊ី និងប៉ាណាម៉ាមិនមានពិន្ទុនោះទេ៕
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍