Connect with us

រដ្ឋមន្រ្តីសន្តិសុខផ្នែកព័ត៌វិទ្យា របស់ប្រទេសជប៉ុន សារភាពថាមិនដែលប្រើកុំព្យូទ័រ

ទីក្រុងតូក្យូ៖ រដ្ឋមន្រ្តីដែលមានតួរនាទីការពារសន្តិសុខផ្នែកប្រព័ន្ធព័ត៌វិទ្យា បានសារភាពថាលោកមិនបានប្រើកុំព្យូទ័រទាល់តែសោះក្នុងការងារប្រចាំថ្ងៃរបស់គាត់។ Yoshitaka Sakurada មានអាយុ៦៨ឆ្នាំ ដែលជាអគ្គរងនៃខុត្តការិយាល័យផ្នែកយុទ្ធសាស្រ្ត សន្តិសុខព័ត៌មានវិទ្យា ហើយក៏ជារដ្ឋមន្រ្តីទទួលបន្ទុករៀបចំកីឡាអូឡាំពិកជនពិការឆ្នាំ២០២០ផងដែរ។

លោកបានសារភាពនៅចំពោះមុខរដ្ឋសភាប្រទេសជប៉ុនថា លោកមិនបានប្រើប្រាស់កុំព្យូទ័រទាល់តែសោះតាំងពីអាយុ២៥មកម្លេស ដោយសារលោកតែងតែប្រើលេខា និងមន្រ្តីក្រោមតំណែងរបស់លោកប្រើជំនួស។
លើសពីនេះលោកបានយល់ច្រលំចំពោះសំនួររបស់តំណាងរាស្រ្តដ៏ទៃទៀតដែលចោទសួរ លោកថាហេតុអ្វីបានជា គេប្រើ USB drive នៅរោងចក្រនុក្លុយអ៊ែរជប៉ុន។

ចំលើយសារភាពរបស់លោកបានធ្វើអោយមានការផ្ទុះសារឆ្លើយឆ្លងគ្នាតាមរបស់ប្រព័ន្ធសង្គម ហើយមានការលើកឡើងដោយចំអកថា៖ នេះអាចជាកំពូលសន្តិសុខការពារ Hacker ដោយសារតែលោកមិនមានកុំព្យូទ័រប្រើ។
លោក Sakurada ទើបតែបានឡើងកាន់តំណែងនេះមួយខែដែលជារដ្ឋមន្រ្តីមួយរូបក្រោមរដ្ឋាភិបាលអណត្តិលោក នាយករដ្ឋមន្រ្តី Shinzo Abe៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម